ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូកាលពីវេលាម៉ោង៦និង៣០ នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នៅចំណុចទល់មុខរោងម៉ាស៊ីនកិនស្រូវ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស២នាក់រងបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម បានចុះដល់កន្លែងកើតហេតុ ភ្លាមៗផងដែរ ។
នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម លោក ឈឹម រ៉ា បានប្រាប់ឲ្យដឹងថា ជនរង គ្រោះមានឈ្មោះ សាយ សំនាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ឃាង មុយគារ ភេទស្រី អាយុ២០ឆ្នាំ(របួសធ្ងន់) មានស្រុកកំណើតនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ អ្នកទាំងពីរនាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 1E-0911 ធ្វើដំណើរពីត្បូងទៅជើង។ ចំណែកភាគីម្ខាង ទៀតជិះម៉ូតូម៉ាកគុបចង្កៀងមូល ពណ៌ស្លែ គ្មានស្លាកលេខបើកបរដោយឈ្មោះសួន រិទី្ធ ភេទ ប្រុស អាយុ២២ឆ្នាំ មានស្រុកំណើតនៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ(របួសធ្ងន់) ក្រោយកើតត្រូវបងប្អូនសាច់នាំទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង។
នាយនគរបាលប៉ុស្តិ៍ស្ពានថ្មដដែលក៏ បានបញ្ជាក់ឲ្យដឹងពីមូលហេតុដែលបណ្តាលឲ្យ មានករណីគ្រោះថ្នាក់ចរាចរណ៍នេះថា បើតាមសាក្សីនៅកន្លែងកើតហេតុប្រាប់មុនពេល កើតហេតុគេឃើញម៉ូតូ២គ្រឿងនោះជិះបញ្ច្រាស់ទិសគ្នា ហើយក៏មានឌុបមនុស្សស្រីដូចគ្នា តែ ម៉ូតូគុបចង្កៀងជ្រុងនោះជិះមកពីត្បូងមកលឿនណាស់ ។ លុះជិះមកដល់កន្លែងកើតហេតុគេក៏ បានឃើញគាត់គេចជង្ហុកក៏ជ្រុលទៅបុកម៉ូតូគុបចង្កៀងមូលនោះដែលជិះ មកពីជើងបណ្តាលឲ្យដួលប្រាវទាំងអស់គ្នាតែម្តង រងរបួសធ្ងន់២នាក់។
ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍មួយ ករណីផ្សេងទៀតរវាងរថយន្តនឹងម៉ូតូក៏បាន ឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរផងដែរ នៅវេលាម៉ោង៧ថ្ងៃដដែលនៅចំណុចទី តាំងដដែល។
ប្រភពពីសាក្សីសមត្ថកិច្ចនគរបាល ចរាចរណ៍ខណ្ឌដង្កោបានឲ្យដឹងថា មុនពេល កើតហេតុគឺកម្លាំងសមត្ថកិច្ចជំនាញយើងបានកំពុងធ្វើការវាស់វែងករណី គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងរវាងម៉ូតូនឹងម៉ូតូមុននេះកន្លះម៉ោង ស្រាប់តែពេលកំពុងវាស់វែងក៏ ឃើញរថយន្តនោះជិះមកពីត្បូងយ៉ាងលឿនអត់មើលសមត្ថកិច្ចយើង កំពុងធ្វើការសោះ ក៏ជ្រុល ទៅបុកអ្នកជិះម៉ូតូ៣នាក់នោះមកពីជើងមកលាន់ឮប្រាវខ្ទាតម៉ូតូទៅ ខាងកើតផ្លូវ ហើយរថយន្ត បង្ករហេតុព្យាយាមបើករត់តែត្រូវសមត្ថកិច្ចយើងដេញបាននៅក្នុងភូមិ ព្រែកប្រណាក់ សង្កាត់ជើងឯក។
សមត្ថកិច្ចដដែលបន្តថា ជនរងគ្រោះ៣នាក់នោះ ទី១.ឈ្មោះ ញ៉ែម ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ទី២.ឈ្មោះ ទៀង មករា ភេទប្រុស អាយុ២២ឆ្នាំ និងទី៣.ឈ្មោះ ហុង ភក្តី ភេទ ប្រុស អាយុ២៤ឆ្នាំ មានមុខរបរកម្មកររោងចក្រកាត់នៅម្តុំបឹងក្រពើ និងមានស្រុកកំណើតនៅ ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ៣នាក់ខាងលើនេះជិះ ម៉ូតូម៉ាក់គុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម1B-1073 ធ្វើដំណើរឌុបគ្នាពីជើងទៅ ត្បូងតាមផ្លូវ២១៧នេះ។ ចំណែករថយន្តបង្ករហេតុម៉ាកកាមរីគូទប៉ោង ស៊េរី៩៥ ពណ៌ពងមាន់ ពាក់ស្លាកលេខភ្នំពេញ 2A-1566 បើកបរដោយឈ្មោះ ស្វាយ គឹមសាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន មានទីលំនៅផ្ទះលេខ១២១ ផ្លូវ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នរថយន្តបង្កហេតុនិងម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចយើងយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំការដោះស្រាយតាមច្បាប់ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត៕