ប្រទេសឥណ្ឌូនេស៊ី ៖
កង់ដែលមានកន្លែងអង្គុយតែម្នាក់នេះដែលជាការច្នៃប្រឌិតថ្មីដែលបង្កើតការភ្ញាក់ផ្អើលសម្រាប់អ្នកភូមិ Blawe ក្នុងខេត្ត Java ត្រូវបានទទួលស្គាល់ថាជាកង់ដ៏វែង
បំផុតនៅប្រទេសឥណ្ឌូនេស៊ី មានប្រវែង១៣,៤១ម៉ែត្រ ដែលជាកំណត់ត្រាថ្មីរបស់ឥណ្ឌូនេស៊ី បន្ទាប់ពីវាបានយកឈ្នះលើអ្នកធ្វើកង់ជនជាតិឥណ្ឌូនេស៊ី ដែលបានធ្វើកង់ដែកប្រហែង២,៤៤ម៉ែត្រ នៅក្នុងប្រទេសនេះកាលពីពេលមុន ។ នេះបើយោងតាមគេហទំព័រកម្សាន្តរបស់ប្រទេសអង់គ្លេសឈ្មោះ
ម៉ែលអនឡាញ
។
ប៉ុន្តែ កង់ដែកប្រវែង១៣,៤១ម៉ែត្រនេះ គឺនៅតែមិនអាចបំបែកឯតទគ្គៈកម្មពិភពលោក ។ លោក Mijl van Maers Werkploeg ជនជាតិហូឡង់ បានធ្វើកង់ដែកមួយប្រវែង៣៥,៦៧ម៉ែត្រ ដែលជាកង់ដ៏វែងជាងគេបំផុតនៅលើពិភពលោក៕