កូរ៉េខាងត្បូង ៖
តាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស កាលពីពេលថ្មីៗនេះ បានចុះផ្សាយ ពីតារាម៉ូដែលដ៏ស្រស់ស្អាត និងមានសាច់សខ្ចី នាង Bang EunYoung ដោយបង្ហាញវីដេអូសិចស៊ី ស្រដៀងនឹងនាង Ju Da Ha និង Lee EunHye
បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលដែលនាង Bang Eun Young ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលនោះ ដោយសារតែនាង បង្ហាញវីដេអូសិចស៊ី របស់ FX Girl ដោយនាងបានលួច បង្អួតខោក្នុងពណ៌ខ្មៅ និងប្តូរសម្លៀកបំពាក់។
ដោយឡែកវីដេអូ បង្អួតភាពសិចស៊ីរបស់ នាង Bang Eun Young ស្រដៀងគ្នា នឹងវីដេអូ ពីមុនរបស់នាង Ju Da Ha និងនាង Lee EunHye ប៉ុន្តែខុសគ្នាត្រង់គំនិត នៃការលេងស្ទីល បន្តិចបន្តួច។ អ្វីដែលសំខាន់នោះ គឺនាង Bang Eun Young បានបង្ហាញភាពសិចស៊ី ជាមួយឈុតប៊ីគីនី ពណ៌ក្រហម នៅលើគម្របទស្សនាវដ្តី ជាចំណុចក្តៅសាច់ សម្រាប់ទស្សនិកជន នៅក្នុងប្រទេសថៃ ដែលបានឃើញរូប នាងបង្ហាញវត្តមាន នឹងភាពសិចស៊ីនៅទីនេះ៕