រាជធានីភ្នំពេញ៖
កាលពីវេលាម៉ោង10និង30នាទីថ្ងៃទី20ខែកុម្ភះឆ្នាំ2014កម្លាំនគបាលខណ្ឌឬស្សីកែវសាហការជាមួយប្រជាការពារភូមិបានចុះបំបែកសំបុកប្រើប្រាស់គ្រឿងញៀនមួយកន្លែងស្ថិតនៅក្នុងដី
ឡូរបស់ឧកញ៉ា ហុង ស្ថិតក្នុងក្រុមទី3 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហើយបានឃាត់ខ្លួនជនសង្ស័យដែលបានផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀនបានចំនួន2នាក់ផងដែរ។
ជនដែលប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ហើយត្រូវបានកម្លាំងសមត្តកិច្ចធ្វើការឃាត់បានចំនួន2នាក់នោះគឺទី1.ឈ្មោះ ចាន់ សុឃឿន ភេទប្រុស អាយុ33ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិសុព័រ ស្រុកពញាឮ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ទី2.ឈ្មោះ ឃន ឌឿន ភេទប្រុស អាយុ31ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសំរោង ឃុំដូនទៃ ស្រុកពញាក្រែក ខេត្តកំពុងចាម ។
បច្ចុប្បន្នបើតាមប្រភពពត័មានពីសមត្តកិច្ចបានអោយដឹងថា៖ បន្ទាប់ពីមានប្រជាពលរដ្ធបានរាយការណ៍មកថាមានយុវជនជាច្រើននាក់បាននាំគ្នាមកផ្ដុំអង្គុយប្រើប្រាស់គ្រឿងញៀននៅក្នុងដីឡូមួយកន្លែងខាងលើនេះជារៀងរាល់ថ្ងៃហើយបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ធទៀបន្ទាប់ពី បានទទួលព័តមាននេះភ្លាមៗ លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍ទួលសង្កែ សហការជាមួយប្រជាការពារភូមិចុះទៅដល់កន្លែងដែលប្រជាពលរដ្ធរាយការណ៍ទាន់ពេលភ្លាមៗក៍បានប្រទេះឃើញជនសង្ស័យជាច្រើននាក់កំពុងប្រើប្រាស់គ្រឿងញៀនពេលដែលឃើញកម្លាំងសមត្តកិច្ចចុះទៅដល់ភ្លាមក្រុមញៀនថ្នាំទាំងនោះក៍នាំគ្នារត់យករួចខ្លួនរៀងៗខ្លួនធ្វើអោយសមត្តកិច្ចដេញតាមធ្វើការឃាត់ខ្លួនបាន2នាក់និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឺកកកចំនួន1កញ្ចប់តូច និងឧប្បករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង2នាក់ដែលត្រូវបានសមត្តកិច្ចឃាត់ខ្លួនបាននោះត្រូវបាននគបាលប៉ុស្តិ៍ទួលសង្កែដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ជួប ស្រីដា