ប្រទេសចិន ៖
តាមពិតទៅគ្មាននរណាម្នាក់ស្នើសុំឲ្យមានការជួយស្អីនោះទេ ប៉ុន្តែស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Zhang Xin បែរជាលេចមុខនៅឯស្ថានីយ៍រថភ្លើងក្រោមដីនៃទីក្រុង Guangzhou
ប្រទេសចិន ស្ថិតក្នុងសម្លៀកបំពាក់សិចស៊ីស្ទើរតែចេញកេរិ៍្តម៉ែចែកឲ្យតែម្តងក្នុងគោលបំណងជួយអ្នកធ្វើដំណើរទាំងឡាយក្នុងការទិញសំបុត្រ និងស្វែងរកផ្លូវរបស់ពួកគេ ។ ប្រភពពីគេហទំព័ររឿងអាស្រូវតារារបស់
ប្រទេសវៀតណាម
បានឲ្យដឹងថា វត្តមានរបស់នាងគឺចង់បានភាពល្បីល្បាញប៉ុណ្ណោះ ។
ចំណែកអ្នកធ្វើដំណើរជាច្រើននាក់ បាននិយាយដដែលថា នាងកំពុងស្លៀកពាក់ខើចលើខើចក្រោមពេកហើយ ។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិករថភ្លើងក្រោមដី ក៏បានស្នើឲ្យនាងបញ្ចប់ការងារស្ម័គ្រចិត្តឡប់ៗនេះផងដែរ ព្រោះខែមករានេះអាកាសកំពុងត្រជាក់ខ្លាំង ដូច្នេះនាងគួរស្លៀកពាក់អាវធំការពាររងារ ។ ម្យ៉ាងទៀតឥរិយាបទសាធារណៈបែបនេះរបស់នាង វាបានធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងខ្លាំង ៕