គ្រាន់តែលឺចំណងជើង ប្រិយមិត្តទាំងអស់ប្រាកដជាងឿនឆ្ងល់ និងចង់ដឹងយ៉ាងខ្លាំងថាតើ ហេតុអ្វីកូនក្រមុំថ្មីថ្មោង សារាយ សក្ខណា បែរជារត់ចោលកូនកំលោះ ដោយសារតែនាយគ្រឿន ទៅវិញ? តើនៅក្នុងរឿងរ៉ាវនេះ មានអ្វីជាអាថ៌កំបាំងនោះ?
“កូនប្រសារឡឺកឺ” រឿងភាពយន្តថ្មីរបស់ខ្មែរ ដែលនឹងចាក់បញ្ចាំងនាពេលឆាប់ៗនេះ បានបង្ហាញពីសាច់រឿង នាយគ្រឿន ចាប់ដៃគូជាមួយនឹង សារាយ សក្ខណា ដោយនាយគ្រឿនមានតួនាទីសម្តែងជា តួអង្គឡឺកឺ តាមស្រលាញ់ បុប្ផារូបស្រស់ សារាយ សក្ខណា រហូតដល់នាងរំភើបចិត្ត និងបោះបង់ចោលអាពាហ៍ពិពាហ៍ ដើម្បីមកនៅជាមួយ នាយគ្រឿនទៀតផង។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ រឿងភាពយន្តនេះគឺបានលាយលំនឹងឈុតឆាកកំប្លែង ពិតជាធ្វើអោយទស្សនិកជនផ្ទុះសំណើច និងទន្ទឹមរង់ចាំគ្រប់ៗគ្នាផងដែរ។
បើចង់ដឹងច្បាស់ មានតែទស្សនាឈុត Trailer របស់រឿង “កូនប្រសារឡឺកឺ” ទាំងអស់គ្នា៖