អ្នក ប្រដាល់កម្ពុជាឃីម ឌីម៉ា ក្លិបអប្សរាគុនខ្មែរត្រូវអ្នកផ្គូផ្គងប្រចាំសង្វៀនTV3 ផ្គូផ្គងអោយជួបប្រកួតជាមួយHarfaouiMouradអ្នក ប្រដាល់ជនជាតិបារាំង នាល្ងាចថ្ងៃអាទិត្យទី១៩
ខែមករា ឆ្នាំ២០១៤ខាងមុខនេះ។ ខណដែលលោក ទី រ៉ាណាត អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំTV3 បានអោយដឹងថា អ្នកប្រដាល់បារាំងនេះមានប្រវត្តិប្រកួតចំនួន៤៥លើក ក្នុងនោះវាយឈ្នះ៣៨
លើកគឺមិនធម្មតាឡើយ។
HarfaouiMouradអ្នកប្រដាល់ជនជាតិបារាំងរូបនេះ ជាជើងឯកប្រដាល់សេរីរបស់ប្រទេសបារាំង
ក្នុងប្រភេទទម្ងន់៦០គ.ក្រ។ ចំណែក ឃីម ឌីម៉ា គេទើបតែមកពីប្រកួតដាក់ទ្រុងក្នុងប្រទេសម៉ាឡេស៊ីកន្លងមកថ្មីៗនេះ។ សម្រាប់ការប្រកួតក្នុងស្រុក
គេមិនសូវបានឡើងប្រកួតទេ ដោយសារគ្មានដៃគូប្រកួតជាមួយ ម្ល៉ោះហើយគេចេះតែដើរវ៉ៃនៅខាងក្រៅប្រទេសនោះ។
ប៉ុន្តែយ៉ាងណា ឌីម៉ាមិនអាចមើលស្រាលអ្នកប្រដាល់បារាំងរូបនេះបានឡើយ ព្រោះយ៉ាងហោចណាស់HarfaouiMouradឈ្នះ កម្លាំងស៊ុហ្វលើខ្លួនដែរ។
ទោះជាយ៉ាងណា សំរាប់ការជួបជាមួយឃីម ឌីម៉ា ជើងខ្លាំងរបស់កម្ពុជាម្នាក់នេះHarfaouiMouradមិនជា ស្រួលខ្លួនប៉ុន្មានទេ
ដោយសារឌីម៉ាខ្លាំងណាស់ដែរហើយមួយទៀតឌីម៉ា គេដូចជាថ្នឹកហើយរឿងវ៉ៃជាបរទេសនោះ ដែលមិនត្រឹមតែវ៉ៃក្នុងប្រទេសទេ គឺឆ្លងដែនទៅវ៉ៃនៅក្រៅប្រទេសថែមទៀត។
ដូច្នេះមិនអាចទស្សន៍ទាយមុនថា អ្នកណាឈ្នះអ្នកណាចាញ់បានទេ ព្រោះអ្នកប្រដាល់បារាំងរូបនេះក៏ជាជើងឯកម្នាក់ដែរ ហើយតាមការដឹងនោះឮថាគេមានផ្លែល្អដែរ ចាំមើលតើឃីមឌីម៉ាឈ្នះឬ HarfaouiMouradឈ្នះក្នុងការជួបគ្នានេះ។
វង្ស ណយ អ្នកប្រដាល់ក្លិបកងពលតូចលេខ៣១ នឹងជួបជាមួយអ្នកប្រដាល់ជនជាតិថៃឈ្មោះKittimasakដោយប្រកួតក្នុង ប្រភេទទម្ងន់៦៩គ.ក្រ។
អ្នកប្រដាល់ថៃ
Kittimasakនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដងដែល ដោយ លើកមុនបានឈ្នះពុទ្ធ
ហ៊ុចអ្នកប្រដាល់មកពីក្លឹបពុទ្ធសេរីវង្សកីឡា ដោយសារតែពុទ្ធ
ហ៊ុច វាយថែមពីក្រោយធ្វើអោយអ្នកប្រដាល់រូបនេះសន្លប់នៅក្នុងទឹកទី៣។ តាមលោកទី រ៉ាណាត
បានអោយដឹងនោះថា អ្នកប្រដាល់Kittimasakនេះ មានស្នៀតប្រដាល់ល្អនិងកាយសម្បទារឹងមាំ។ គេជាជើងខ្លាំងមួយរូបប្រចាំប្រទេសថៃ។ Kittimasakមានប្រវត្តិប្រកួតចំនួន ៧៥ លើក
ក្នុងនោះឈ្នះ៥៥លើក។
ទោះជាបែបនេះក្តី Kittimasakប៉ះ ជាមួយវង្ស ណយ នេះ ប្រហែលជាយ៉ាប់បន្តិចហើយ
ដោយសារតែវង្ស ណយមានប្រៀបលើខាងកែងនិងជង្គង់នោះ។
ដូច្នេះគេសង្ឃឹមថា វង្ស ណយនឹងអាចយកឈ្នះអ្នកប្រដាល់ថៃរូបនេះ។

