ភ្នំពេញៈ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នេះ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសី បានប្រាប់លាយឡំ
និងសំឡេងរាក់ទាក់ថា នាងផ្ទាល់មិនទាន់បានទទួលទូរស័ព្ទ ខាងសារព័ត៌មានដែលចុះផ្សាយពីរឿងនេះ
ខលមកសម្ភាសន៍នាងទេ ហើយទាក់ទងរឿងនេះនាង មានអារម្មណ៍ថាហួសចិត្តផង
និងចង់ផ្ទុះសំណើចផង ព្រោះថា ទាំងអ្នកចុះផ្សាយ និងនាងសុទ្ធតែដឹង
ហើយថាវាជារឿងមិនពិតទាល់តែសោះ រវាងនាងនិងអ្នកគ្រប់គ្រងរូបសង្ហារនោះ
ក៏មិនដែលលួចលាក់មានទំនាក់ទំនងស្នេហា អីលួចលាក់ជាមួយគ្នាដែរ ។
បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយទម្លាយ
អាថ៌កំបាំង ស្នេហារបស់តារាចម្រៀង ស្រីល្បីឈ្មោះ ឈរលំដាប់ជួរមុខ
ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ថាលួចមានទំនាក់ទំនងស្នេហាក្រៅឆាក
ជាមួយអ្នកគ្រប់គ្រង នៅក្នុងផលិតកម្ម រួចមិនទាន់បានប៉ុន្មានថ្ងៃផង
ស្រាប់តែតារាស្រីរូបនេះ បានចេញមុខបដិសេធ ដោយច្រានចោល ការផ្សាយ ព័ត៌មាននោះ
ភ្លាមៗថានាងគ្មាន ទំនាក់ទំនងស្នេហាជាមួយអ្នកណាទេ ហើយពេលឮរឿងនេះនាងស្ទើរ
តែទប់សំណើច
មិនបានទៀតផង
តារាចម្រៀងសំឡេងពិរោះរណ្តំចិត្ត រូបស្រស់ច្រមុះស្រួចរូបនេះ បានប្រាប់ទៀតថា “ជាការពិតណាស់អូន…ពេលបានឮរឿងនេះភ្លាមខ្ញុំ ស្ទើរតែទប់សំណើចមិនបានទៅហើយ
ខ្ញុំធ្វើការយូរឆ្នាំណាស់មកហើយ ខ្ញុំមិនដែលមានព័ត៌មានបែបនេះ
ជាមួយមេខ្ញុំទេហើយ បើនិយាយ ពីភាពសិទ្នស្នាលនោះ ខ្ញុំមានភាពសិទ្នស្នាលជាមួយបងៗ
ខាងផ្នែកកាត់ត និងក្រុមការងារនៅក្នុងផលិតកម្ម ជាងមេខ្ញុំទៀត តែខ្ញុំបែរជាមិនមានព័ត៌មានជាមួយពួកគាត់ទេ
បែរជាមានព័ត៌មានជាមួយ អ្នកគ្រប់គ្រងដែរជាមេវិញ វាពិតជាមិនគួរឲ្យជឿទេ ” ។
បុប្ផារូបស្រស់សម្បុរសរូបនេះ បានប្រាប់ឲ្យដឹងទៀតថា អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ
ដែល នាងបម្រើការងារ នៅក្នុងផលិតកម្មសាន់ដេ ដូច្នេះមានពេលខ្លះខាងផលិតកម្មចាត់
ទុកថានាងជារៀមច្បងមួយរូប ហើយបូករួមជាមួយសំឡេង គាំទ្រផង
នាងក៏ចេះតែមានបទ ចម្រៀងថ្មីៗចេញលក់ជាបន្តបន្ទាប់ ដើម្បីតម្រូវទៅតាមចិត្តអ្នកគាំទ្រ មិនមែនមកពីនាងមានខ្នង
បង្អែកឫមានសង្សារជាអ្នកគ្រប់គ្រងទេ “តែទោះជាយ៉ាងណា សម្រាប់ព័ត៌មានបែបនេះ
ខ្ញុំពេញចិត្តនឹងចេញមុខបកស្រាយ ជុំវិញចម្ងល់ ខ្ញុំមិនខឹងសម្បារទេ
តែអ្វីដែលធ្វើឲ្យខ្ញុំមិនពេញចិត្ត និងខឹងនោះគឺនៅពេលមានសារព័ត៌មាន
ចុះផ្សាយរឿងខ្ញុំមានស្នេហាត្រីកោណ ឫក៏ស្រលាញ់ប្តីគេជាដើម
ព្រោះថារឿងនេះវាមិនមែនជារឿងតូចទេ វាអាចធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពរបស់ខ្ញុំ
ហើយខ្ញុំសូមបញ្ជាក់ថា សម្រាប់ខ្ញុំមេគឺជាមនុស្ស ដែលខ្ញុំគោរព គាត់និងខ្ញុំគ្មានរឿងដូចការផ្សាយនោះទេ
” ៕