រាជធានីភ្នំពេញ ៖ តារាចម្រៀងភេទទី៣
ដែលកំពុងតែមានឈ្មោះបោះសំទ្បេង រ៉ូលីន កំពុងតែពិចារណាសំណើចេញ
ទៅសម្តែងនៅប្រទេសអូស្ត្រាលី នៅក្នុងអំទ្បុងពេលបុណ្យចូលឆ្នាំខ្មែរ
ថាតើខ្លួនគួរតែទៅ ឬមិនទៅ ខណៈការងារសិល្បៈនៅក្នុងស្រុកកំពុងត្រូវប៉ាន់ ។
សំណើឱ្យចេញទៅសម្តែងនៅ ប្រទេសអូស្ត្រាលីរបស់រ៉ូលីន គឺក្រោយពេលទើបតែបញ្ចប់
ការសម្តែងនៅសហរដ្ឋអាមេរិក ។ តារាចម្រៀងបានទាំងសំទ្បេងប្រុស
និងសំទ្បេងស្រីរូបនេះ អះអាងថា ការសម្តែងរបស់ខ្លួនលើកទី១ នៅទឹកដីអាមេរិក
ទទួលបានជោគជ័យ ។
រ៉ូលីនគ្មានបំណងចេញទៅសម្តែង នៅក្រៅប្រទេសទេ
នៅក្នុងអំទ្បុងពេលនេះ ខណៈពេលចំណូលបានច្រើនពីការងារសិល្បៈនៅក្នុងស្រុក ។
មូលហេតុនេះហើយ ដែលចង់មិនចង់ធ្វើឱ្យតារាចម្រៀងរូបនេះ
កំពុងតែពិចារណាក្នុងការទទួលយកសំណើចេញទៅសម្តែងនៅក្នុង ប្រទេស
អូស្ត្រាលី ដែលនឹងធ្លាក់មកនៅក្នុងអំទ្បុង ពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ។
រ៉ូ លីន អះអាងប្រាប់កោះសន្តិភាពក្នុងជំនួប
ផ្ទាល់មួយពេលចូលរួមពិធី សម្ពោធហាងតែគជ់មួយក្នុងរាជធានីភ្នំពេញ កាលពីពេល
ថ្មីៗនេះថា គេកំពុងតែគិតពិចារណាថា តើគួរទទួលយកសំណើចេញទៅសម្តែង
នៅប្រទេសអូស្ត្រាលី ឬក៏យ៉ាងណានៅក្នុងអំទ្បុងពេលនេះ ព្រោះការងារនៅក្នុងស្រុក
កំពុងតែមានភាពមមាញឹកខ្លាំង ។ ស្ថិតនៅក្នុងអំទ្បុងពេលនេះ
គេនៅមិនទាន់គិតដល់ការចេញទៅសម្តែងនៅឯក្រៅប្រទេសទ្បើយ
ព្រោះការងារនៅក្នុងស្រុកអាចរកប្រាក់បានច្រើនគួរសម ។ ការងារនៅក្នុងស្រុក
គឺមមាញឹកស្ទើររាល់ថ្ងៃ ខណៈពេលដែលរូបលោកមិនអាចដកឃ្លាទៅណាបានពីកម្មវិធី Mr
and Miss Talk Show និងកម្មវិធី«ពេញចិត្តឬអត់?»របស់ស្ថានីយទូរទស្សន៍ My TV ។
ទាក់ទងទៅនឹងចំណូលដែលទទួលបានពីការងារនៅក្នុងស្រុក
មិនត្រូវរ៉ូលីនបញ្ជាក់ឱ្យដឹងទ្បើយ ប៉ុន្តែអះអាងដោយខ្លីថា
ចំណូលដែលគេទទួលបាននោះ គឺសមល្មមសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ
ហើយតម្លៃខ្លួននៃការសម្តែង ក៏សមល្មមអាចទទួលយកបាន មិនថ្លៃដូចតារា
ល្បីៗមួយចំនួនទ្បើយ ៕