ដោយ លិខិតមិត្តអ្នកអាន ថ្ងៃទី 14 ខែ មករា ឆ្នាំ 2014
លោកស៊ូយ៉ាប្រាសាទស៊ូប៊ែរឌី អ្នករាយការណ៍
ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជា (អ.ស.ប)
បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ ។
តាមគម្រោងការ លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី នឹងបំពេញទស្សនកិច្ច មកកាន់
ប្រទេសកម្ពុជា រយៈពេល ប្រាំថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមករា
ឆ្នាំ២០១៤ ដើម្បីពិនិត្យ និងវាយតម្លៃនូវសា្ថនការណ៍ហិង្សា
នៃ ការប៉ះទង្គិចគ្នារវាងកងសមត្ថ កិច្ចនិងក្រុមកម្មករកាលពីសប្តាហ៍មុន។
សេចក្តីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិបង្ហាញថា
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះ លោក ស៊ូប៊ែឌី មានគម្រោង
ជួបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន
មន្ត្រីរដ្ឋាភិបាលកម្ពុជាសកម្មជនសិទិ្ធមនុស្ស
មេដឹក នាំសហគមន៍និងមន្ត្រីប្រទេសផ្តល់ជំនួយជាដើម ។
ជាមួយគ្នានោះបើតាមគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា
លោកស៊ូប៊ែឌីនឹងអមដំណើរលោកប្រធានសមរង្ស៊ី និង លោក
អនុប្រធានកឹមសុខាចូលទៅកាន់អយ្យការអមសា លាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤មករា ។
លោកទាំងពីរនេះសំរេចទៅថ្ងៃទី១៤ មករា ដដែលនេះ
ទោះជា លោកមេធាវីរបស់លោកជាប់រវល់ក៏ដោយ ហើយ
សរសេរសំបុត្រទៅព្រះរាជអាជ្ញាសុំពន្យារពេល។ ការយក លេសនេះគឺមិនយល់ស្របពីលោកប្រធាននឹងអនុប្រធាន ដែលជាកូនក្តីនេះទេ។ ហេតុនេះ
តើលោកមេធាវីធ្វើយ៉ាងដូច្នេះ គឺ ដើម្បីអ្វី?
ការដែលលោកមេធាវីធ្វើនេះគឺបានសេចក្តីថាលោកមេធាវីរំលោភ លើសិទ្ធិកូនក្តី។
ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី៣., ៤និង ៥ មករានៃការប៉ះទង្គិចដ៏ហិង្សា
រវាងសមត្ថកិច្ចចម្រុះ និងសកម្មជន សិទ្ធិមនុស្សកម្មករ និង គណបក្សសង្គ្រោះជាតិ
បាននាំឱ្យសហគមន៍ជាតិនិងអន្តរជាតិ បានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ។
យ៉ាងហោចណាស់ មនុស្ស ស្លាប់ ៤ នាក់និងជិត ៤០ នាក់ រងរបួស
នៅតំបន់ឧស្សាហកម្ម កាត់ដេរ កាណាឌីយ៉ា តាមផ្លូវវេងស្រេងរាជធានីភ្នំពេញ
និងចាប់ ២៣ នាក់យកទៅដាក់គុកដោយគ្មានជំនុំជំរះ។
បើតាមនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ
Human Rights Watch លោកប្រ៊ែត អាដាម (Brad Adams)
ដែលធ្លាប់ធ្វើការនៅស្រុកខ្មែរជាច្រើនឆ្នាំ បានជំរុញ ឲ្យរដ្ឋាភិបាលកម្ពុជា
នាំខ្លួនជនដៃដល់ដែលបាញ់ សម្លាប់កម្មករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់
ហើយទាមទារ ឲ្យដោះលែងមនុស្សចំនួន ២៣ នាក់ដែលសមត្ថកិច្ចកំពុងឃុំខ្លួន នៅ
គុកត្រពាំងផ្លុងខេត្តកំពង់ចាមឲ្យមាន សេរីភាពឡើងវិញ។
លោកថា៖«រដ្ឋាភិបាលត្រូវតែដោះលែងពួកគេជាបន្ទាន់
ពីព្រោះអ្នកដែលត្រូវបានគេឃុំខ្លួននោះសុទ្ធតែជាជន ស្លូតត្រង់ ។ មានសេច
ក្ដីរាយការណ៍មកថា ពួកគេត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងមួយ
ក្នុងខេត្តកំពង់ចាម ក្បែរព្រំដែនវៀតណាម ដែលជាកន្លែងមួយ លំបាកចូល
ទៅដល់។ហេតុអ្វីបានជាកន្លងមកអាជ្ញាធរលាក់កំបាំងពួកគេ? ដោយសារអ្នកទាំងនោះ
ទទួលរងនូវអំពើទារុណកម្ម ឬ មួយការធ្វើបាបផ្សេងៗដែលយើងមិនបានដឹង?។
ក្នុងចំណោមមនុស្សទាំង ២៣ នាក់ដែលកំពុងឃុំឃាំងនៅក្នុងគុកត្រពាំងផ្លុង
មានអ្នកការពារសិទិ្ធមនុស្សចំនួន ៣ នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក
ច័ន្ទ ពុទ្ធិស័ក ។
ក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ ក្រុមយោធារបស់រដ្ឋាភិបាលបានវាយធ្វើបាបសម្រាតស្បង់ជីពរ ព្រះសង្ឃ វាយនិងបាញ់កម្មករ ជាច្រើន ឲ្យរបួស។
លោក ប៊្រែដ អាដាមអះអាងបន្ថែមថាលោកចាបភក្តីមេបញ្ជាកងទ័ពឆត្រយោងលេខ ៩១១
ជាទាហានដ៏ សាហាវម្នាក់ ដែលលោក បានស្គាល់ជាយូរមកហើយ។ ហើយថា លោក ចាប ភក្តី
តែងរួចផុតពីសំណាញ់ច្បាប់ មិនដែលទទួលខុសត្រូវចំពោះអំពើហិង្សា ដែល
ខ្លួនបានប្រព្រឹត្តនោះឡើយ។
កងទ័ពឆត្រយោងលេខ ៩១១ ដឹកនាំដោយលោកចាបភក្តីដែលមានមូលដ្ឋាននៅកំបូល
ធ្លាប់ជាកន្លែងធ្វើ ទារុណកម្មរំលោភ សិទ្ធិ មនុស្ស
ធ្ងន់ធ្ងរទៅលើកងទ័ពរាជានិយមគណបក្សហ៊្វុនស៊ិនប៉ិចកាលពីខែកក្កដា ឆ្នាំ ១៩៩៧។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាត
ិក្នុងព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមទម្លាក់សម្ដេចក្រុមព្រះ នរោត្តម
រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ នៅពេលនោះកងទ័ពរបស់លោកហ៊ុនសែន
នាយករដ្ឋមន្ត្រីទី២ បានចាប់ កងទ័ពរាជានិយមហ៊្វុនស៊ិនប៉ិចជាច្រើន នាក់
ទៅឃុំនៅទីកន្លែងផ្សេងៗគ្នា។ របាយការណ៍នោះបង្ហាញថា ឧត្ដម សេនីយ៍យោធា សៅ សុផល
ពីខាងគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានសម្លាប់ចោលដោយអង្គភាពទ័ពឆត្រយោង លេខ ៩១១
ដែលដឹកនាំដោយលោកចាបភក្តីនេះដែរ។
លោក ស៊ូយ៉ាប្រាសាទ ស៊ូប៊ែរឌី
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជា
(អ.ស.ប) គឺ ជា អ្នកតំណាងសហគមន៍អន្តរជាតិដើម្បីតាមដានអនុវត្ត
សន្ធិសញ្ញាកិច្ចព្រមព្រៀង ស្តីពីដំ ណោះស្រាយប្រទេសកម្ពុជា នៅទីក្រុងប៉ារីស
ពីថ្ងៃទី ២៣ តុលា ១៩៩១។
ក្នុងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃជំលោះកម្ពុជាមានពីរវគ្គសំខាន់៖
1.កិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាពឯករាជ្យភាពនិងភាពមិនរំលោភបាននៃដែនដីអព្យាក្រិតភាពនិងឯកភាពរបស់កម្ពុជា
2.សេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងក៏សាងប្រទេសកម្ពុជាឡើងវិញ។
ក្នុងនោះមានកិច្ចព្រមព្រៀងដំណោះស្រាយផ្ទៃក្នុង គឺស្ថិតនៅលើមូលដ្ឋានគោរពសិទិ្ធមនុស្សនិងការបោះឆ្នោត ដោយសេរីនិងត្រឹម ត្រូវ។
កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖
"១– មនុស្សទាំងអស់នៅកម្ពុជា ត្រូវមានសិទិ្ធនិងសេរីភាព
ដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ ជាសាកល ស្តីពីសិទិ្ធមនុស្ស និង
ច្បាប់អន្តរជាតិទាក់ទិននឹងសិទិ្ធមនុស្សដទៃទៀត។
២ : ក្នុងគោលដៅនេះ៖
ក : កម្ពុជាសន្យាថាៈ
- ធានាគោរពនិងប្រតិបត្តិតាមសិទិ្ធមនុស្សហើយនិងសេរីភាពជាមូលដ្ឋាននៅកម្ពុជា
- គាំទ្រសិទិ្ធពលរដ្ឋកម្ពុជាទាំងអស់ ដើម្បីធ្វើសកម្មភាពដែលជំរុញនិងការពារសិទិ្ធមនុស្សនិងសេរីភាពជាមូលដ្ឋាន។
- ចាត់វិធាការដ៏មានប្រសិទ្ធភាពដើម្បីធានាកុំឲ្យនយោបាយនិងអំពើប្រព្រឹត្តនៅក្នុងអតីតកាលវិលត្រឡប់មកវិញ ជាដាច់ខាត។
- ចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសិទិ្ធមនុស្សដែលទាក់ទិន។
ខ–ភាគីឯទៀតដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ
សន្យាបង្កើននិងលើកទឹកចិត្តដល់ការគោរព និងអនុវត្តតាម សិទិ្ធមនុស្ស និងសេរី
ភាព
ជាមូលដ្ឋាននៅកម្ពុជាដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីជាពិសេស ទប់ស្កាត់
កុំឲ្យមានការរំលោភសិទិ្ធមនុស្ស ឡើងវិញ។
៣ :
គណៈកម្មការអំពីសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិត្រូវបន្តតាមដានដោយដិតដល់
ស្ថានការណ៍សិទិ្ធ មនុស្ស នៅកម្ពុជា
រួមទាំងក្នុងករណីចាំបាច់ចាត់តាំងអ្នករាយការណ៍ពិសេសម្នាក់
ដែលត្រូវរាយការណ៍អំពីលទ្ធ ផលនៃការរកឃើញរបស់ខ្លួនជារៀង រាល់ឆ្នាំ
ជូនទៅគណៈកម្មការនិងទៅមហាសន្និបាតអង្គការសហប្រជា ជាតិ។"
ហេតុនេះ លោកស៊ូប៊ែឌី នឹងជួបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន
ដើម្បីរំលឹកនិងលើកពីការសន្យារ របស់ភាគី កម្ពុជា ដែលខ្លួនមិន
គោរពការសន្យារបស់ខ្លួន ព្រមទាំងរំលោភដោយហួសហេតុ ដែលសហគមន៍អន្តរជាតិមិន អាចអត់អោនបានឡើយ ។ ជំនួបនេះ យើងយល់ថា
សហគមន៍អន្តរជាតិនឹងដោះស្រាយរឿងខ្មែរនេះឲ្យបាន ច្បាស់លាស់
ដែលមានរាំរៃជាយូរឆ្នាំមកហើយ ដោយ ហ៊ុន សែន
ស្រែកថាប្រទេសខ្មែរជាប្រទេសឯករាជ្យ គ្មាននរណាអាចលូកដៃចូលមកបានទេ។
ហេតុដូច្នេះហើយបានជា គាត់ធ្វើជាមើល មិនឃើញ ការសំលាប់ ប្រជាពលរដ្ឋដូចសត្វធាតុ
វាយលោកសង្ឃ ដេញប្រជាពលរដ្ឋចេញពីផ្ទះសំបែង ចាប់ប្រជាពលរដ្ឋគ្មានដីការ
គ្មានកំហុស ។ល។អំពើទាំងអស់នេះ បើតាមច្បាប់អន្តរជាតិគឺ ជាបទឧក្រិដ្ឋកម្ម
ប្រឆាំងនឹងមនុស្សជាតិ ។ ភ្លេចថា ខ្មែរយើងមានកិច្ច
សន្យាជាមួយសហគមន៍អន្តរជាតិ តាមការព្រមព្រៀងទីក្រុងប៉ារីសកាលពីទី ២៣ តុលា
១៩៩១។
ជំនួបនេះ ជាដំបូង ហ៊ុន សែន នឹងសន្យាជាមួយលោក ស៊ូប៊ែឌី
នឹងដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ដែលបាន ចាប់កាលពីថ្ងៃទី ៣ មករានេះ
ដើម្បីបន្ធូរបរិយាកាសជួបគ្នា ដែលសហគមន៍អន្តរជាតិទាមទារឲ្យ ហ៊ុន សែន
ទទួលខុសត្រូវចំពោះ ការសម្លាប់កម្មករ ចំនួនបួននាក់
និងរបួសជាង៤០នាក់លើផ្លូវវ៉េងស្រេងដោយកងកម្លាំង ប្រដាប់អាវុធរបស់រដ្ឋាភិបាល។
ការដោះលែងនេះ ជាកាតព្វកិច្ចរបស់ ហ៊ុនសែនគង់តែលោកស៊ូប៊ែឌី មិនស្នើ
ក៏គាត់ដោះលែងដែរ តែគាត់ទុក ពេលដើម្បីនិយាយ ប្រាប់លោកស៊ូប៊ែឌី ថា
គាត់មានឆន្ទៈនឹងដោះស្រាយបញ្ហានេះដោយសន្តិវិធី។
ក្នុងកម្មវីធីទស្សនកិច្ចរបស់ លោកស៊ូប៊ែឌីលោកនឹងអមដំណើរលោកប្រធាន សម រង្ស៊ី
នងលោកអនុប្រធាន កឹម សុខា ចូលទៅកាន់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។
ការអមដំណើរនេះ សហគមន៍អន្តរជាតិ បានបង្ហាញយ៉ាងច្បាស់ទៅហ៊ុនសែនថា គេ គាំទ្រនិង
ទុកចិត្តមួយរយភាគរយទៅលើគណបក្សសង្គ្រោះជាតិ ពីថ្ងៃនេះ និងទៅអនាគត
ដើម្បីដឹកនាំប្រទេស ។ ការដែលសហ គមន៍អន្តរជាតិដូរឥរិយាបទយ៉ាងនេះ
ពីព្រោះគេ ឃើញប្រជាពលរដ្ឋ និងក្រុមមន្ត្រីចង់ទាំងអស់
ឈប់មានការទុកចិត្តនិងឈប់គាំទ្រ
គណបក្សប្រជាជនកម្ពុជា ហើយបែរមកគាំទ្រគណបក្សសង្គ្រោះជាតិហើយមានសេចក្តីក្លាហានប្រឆាំងគណបក្សប្រជាជនកម្ពុជា
និងហ៊ុន សែនដោយចេញមុខដែលពី មុនមិនដែលមានយ៉ាងដូច្នេះទេ។
ឯចំណែកអាជ្ញាធរមូលដ្ឋានដែលធ្លាប់ផ្កាប់មុខគាំទ្រគណ បក្ស
ប្រជាជនកម្ពុជាក៏ដកខ្លួនខ្លះៗដោយប្រការផ្សេងៗ ដូចជាឈប់មានមធ្យោបាយនឹងរកទ្រព្យសម្បតិ្តមានបានតទៅទៀត
។ល។
លោក ហ៊ុន សែន ដែលនៅច្រងេងច្រងាងដូចពីដើម ដោយស្មានថា
សហគមន៍អន្តរជាតិគ្មានការទុកចិត្តទៅលើ គណបក្សប្រឆាំង ហើយគាត់យល់ថា
បើអត់ពីគាត់ទៅស្ថានភាពនយោបាយនៅប្រទេសខ្មែរ
នឹងមានភាពជ្រួល ច្របល់ដែលសហគមន៍អន្តរជាតិ មិន
ចង់ឃើញដោយក្រោយពីចំណាយថវិកាជាច្រើនកោដ៍ដុល្លារហើយនោះ។
តែនេះហ៊ុនសែន យល់ច្រឡំធំហើយ ។ អនាគតនយោបាយរបស់ ហ៊ុន សែន
គឺស្ថិតនៅលើសេចក្តីរាយការណ៍ របស់លោក ស៊ូប៊ែឌី នៅពេលលោកត្រឡប់ទៅវិញ ។
ហេតុនេះជំនួបរវាងលោក ស៊ូប៊ែឌី និង ហ៊ុន សែន មិន មែនជាការសំរួលបរិយាកាសដូច
អ្នកខ្លះ យល់នោះទ េគឺជាការដោះស្រាយបញ្ហាខ្មែរទៅអនាគត ។
បរិយាកាសជំនួបនេះ គឺច្បាស់ជាមានការជជែកជាខ្លាំង
ដោយការទំនាក់ទំនងរវាងអ្នកទាំងពីរនាក់ មិនចុះសំរុងគ្នាជាយូរណាស់មក ហើយ
ដោយសារតែ ហ៊ុន សែន រិះគន់ជាញឹកញាប់
ព្រមទាំងចំអកឡកឡឺយ ចំពោះអនុសាសន៍នានារបស់លោកស៊ូប៊ែឌី។
បេសកកម្មរបស់ លោកស៊ូប៊ែឌី មកភ្នំពេញនេះ
មានសារៈសំខាន់បំផុតចំពោះវាសនាប្រទេសខ្មែរ និង អនាគត នយោបាយរបស់ ហ៊ុន សែន
ហេតុដូច្នេះហើយបានជាលោក ង្វៀន តាន់យុង
នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋសង្គមនិយមយួន សុខចិត្តចំណាយពេលមក
ធ្វើទស្សនកិច្ចចំនួន ថ្ងៃប្រហាក់ប្រហែលគ្នាដែរ ដើម្បីជួយ លើកទឹកចិត្ត
និងផ្តល់យោបល់ឲ្យ ហ៊ុន សែន ។ ហើយបង្ហាញដល់សហ គមន៍អន្តរជាតិថា
យួនគាំទ្រហ៊ុនសែន ដដែល។
តែការគាំទ្ររបស់យួននេះមានឥទ្ធិពលនិងទម្ងន់ប៉ុន្មាននៅលើឆាកអន្តរជាតិ ? ការ
ដែលយួនលូកដៃ ផ្ទៃក្នុងខ្មែរយ៉ាងនេះ
គឺយួនប្រកាសសង្គ្រាមដោយចេញមុខជាមួយប្រជាពលរដ្ឋខ្មែរ ដែលខ្មែរស្អប់ និង
ចង់ដេញ ហ៊ុន សែន ចេញពីតំណែង ។ ហេតុនេះការទំនាក់ទំនង យួន និង ខ្មែរទៅអនាគត
នឹងមានភាពមិនរលូនទេ នេះយើងមិនលើករំឮកពី
សង្រ្គាមឈ្លានពានរបស់យួនមកលើខ្មែរកាលពីឆ្នាំ ១៩៧០ ១៩៧៩ កំណែន ក៥ និង
ការត្រួតត្រាយួនមួយរយៈពេលយ៉ាងយូរ និងពីប្រវត្តិសាស្រ្ត ដ៏ជូរជត់
ដែលយួនបានសំលាប់យ៉ាងរង្គាល ប្រជាពលរដ្ឋខ្មែរកាលពីសតវត្យមុនៗ
ព្រមទាំងបញ្ហាខ្មែរក្រោមថែម ទៀត។
ស្ថានការណ៍នៅស្រុកខ្មែរ ក្រោយពីបាញ់សំលាប់ ចាប់ដាក់គុក
វាយដំប្រជាពលរដ្ឋស្លូតត្រង់ លោកសង្ឃ ពីសំ ណាក់គណបក្ស ប្រជាជនកម្ពុជា និង
កោះហៅ លោកប្រធាន និង អនុប្រធានគណបក្សសង្គ្រោះជាតិទៅសួរ ចំឡើយដូចមនុស្សមានទោស
ដែល បង្កើតបរិយាកាសក្នុងការចរចាគ្នារវាងគណបក្សនេះ និង
គណបក្សប្រជា ជនកម្ពុជានឹងមិនអាចធ្វើបានទៅតាមភាពស្រួលបួលទេ ។
ហេតុនេះគណបក្សសង្គ្រោះជាតិមិនត្រូវ ទៅចរចា ឬ
ជួបជាមួយពួកគណបក្សប្រជាជនកម្ពុជាជាដាច់ខាត នៅមុនពេលសេចក្តី រាយការណ៍របស់លោក
ស៊ូប៊ែឌី ចេញ បំភ្លឺពីស្ថានការណ៍អស់នេះ បើមិនយ៉ាងដូច្នេះទេ
ដូចជាគណបក្សសង្គ្រោះជាតិ មិនយកចិត្ត
ទុកដាក់ចំពោះ ឧក្រិដ្ឋកម្មដ៏សាហាវទាំងអស់នេះ របស់មនុស្ស
គណបក្សប្រជាជនកម្ពុជាអញ្ចឹងដែរ ។