ដើមឆ្នាំ២០១៤ ឬ ២សប្តាហ៍ដំបូងនៃឆ្នាំថ្មី
ស្ថានភាពនយោបាយនៅកម្ពុជាមានការប្រែប្រួលខ្លាំងនាំឲ្យមាន ការតាមដានដោយយកចិត្តទុកដាក់ពី សហគមន៍ជាតិ និង
អន្តជាតិ អ្នកខ្លះសម្តែងការព្រួយបារម្ភ អ្នកខ្លះ សម្តែងការសោកស្តាយ
និងក្រុមខ្លះ ទៀតបានថ្កោលទោសរដ្ឋាភិបាល ចំពោះព្រឹត្តិការណ៍សោកនាដកម្ម
ដែលកើត មាន ក្នុងរយៈពេលពីរសប្តាហ៍ នេះ។
នៅថ្ងៃទី២គឺក្រោយមួយថ្ងៃនៃការឈប់សម្រាក ពីការងារ និងរៀបចំពិធីអបអរសាទរ
ឆ្នាំថ្មី មានព្រឹត្តិការណ៍ បង្ក្រាបពីយោធាឆ័ត្រយោងលេខ៩១១លើកម្មករដែលតវ៉ានៅ
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅរោង ចក្រយ៉ាកជីង ក្នុងខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍នេះ កម្មករ មន្ត្រីសហជីព និង
សកម្មជនដីធ្លី១០នាក់ ត្រូវ យោធាវាយឲ្យរងរបួស
និងចាប់យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។
ព្រឹត្តិការណ៍នៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ មិនទាន់ដោះទាន់ដោះស្រាយចប់ផង
ហិង្សានៅតំបន់សួន ឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េងស្រេងក៏
ផ្ទុះឡើងកាន់ធ្ងន់ធ្ងរថែមទៀត។
នៅថ្ងៃទី៣គឺក្រោយ មួយថ្ងៃនៃការបង្ក្រាបនៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ
កម្លាំងយោធា បានបាញ់បង្ក្រាបលើបាតុករនៅ សួនឧស្សាហកម្មកាណាឌីយ៉ា។ ការបង្ក្រាប
ហាក់ដូចជាសមរភូមិនៃការ ប្រយុទ្ធជាមួយសត្រូវនោះគឺ
សមត្ថកិច្ចប្រើកាំភ្លើងគ្រាប់ពិតបាញ់សំដៅលើបាតុករ ចំណែកបាតុករបានប្រើដុំថ្ម
និង ដបសាំងចោល លើសមត្ថកិច្ចវិញ។
នៅពេលដែលសមត្ថកិច្ចវាយបំបែក ក្រុមបាតុករបានហើយ
បាតុករជាកម្មករមួយចំនួនត្រូវចងដៃមកក្រោយ ហើយដាក់ឲ្យដេកផ្កាប់ មុខនៅលើដី
កម្មករខ្លះត្រូវសមត្ថកិច្ចមានកាំភ្លើងនៅនិងដៃឡើងចាប់ដល់ដំបូល ផ្ទះ
និងក្នុងបន្ទប់វាយដំ និងចាប់បញ្ជូនចុះមក ក្រោម។
ជាលទ្ធផលកើតចេញពីកំហឹងនោះ កម្មករ និងប្រជាពលរដ្ឋយ៉ាងហោចណាស់៥នាក់ស្លាប់
មនុស្ស១៣នាក់ត្រូវ ចាប់ខ្លួន។ ក្រោយការ បង្ក្រាបនៅផ្លូវវ៉េងស្រេង
សមត្ថកិច្ចបានដាក់ផ្លូវនោះជាចំណុចដែលត្រូវរឹតបន្តឹងសន្តិសុខ។
ផ្លូវវ៉េងស្រេងជាផ្លូវដែលធ្លាប់តែកកស្ទះ ប្រែមកមានសភាពស្ងប់ស្ងាត់
ហើយមានការដាក់ពង្រាយកម្លាំងយោធា ពី២០ទៅ៣០ម៉ែត្រមានមួយក្រុម និង
មានកម្លាំងប្រដាប់ អាវុធបើកឡាន ម៉ូតូចល័តទៅមកជាប្រចាំផងដែរ ។
ទន្ទឹមនឹងសហគមន៍ជាតិ
និងអន្តរជាតិកំពុងចាប់អារម្មណ៍ហេតុការណ៍បង្ក្រាបលើបាតុករជាកម្មករ នោះ
ការ បោសសម្អាតនៅទីលាន ប្រជាប្រជាធិបតេយ្យ ក៏ចាប់ផ្តើមនៅមួយថ្ងៃក្រោយ។
នៅម៉ោង១១ និង ៣០នាទីថ្ងៃ សៅរ៍ ទី០៣ ខែមករា កម្លាំងយោធាដែលមាន អាវុធនៅក្នុងដៃ
និងជនស៊ីវិលដែលមានបំពង់ទីប
វាយបណ្តេញ បាតុកររបស់គណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យ។
បាតុកររាប់ពាន់នាក់នៅទីលានប្រជាធិប តេយ្យដែលរងការវាយបណ្តេញនោះ
រួមមានព្រះសង្ឃ ស្ត្រី កុមារ និង មនុស្សចាស់ ។ ការ
បង្ក្រាបនៅទីលាន ប្រជាធិបតេយ្យ មិនត្រឹមតែបាតុករទេ
ដែលរងកំហឹងរបស់កម្លាំងសមត្ថកិច្ច គឺមន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើល និង
អ្នកសារព័ត៌មាន ក៏រងការដេញវាយពីសមត្ថកិច្ចដែរ។
ក្រោយការបោសសំអាតរបស់សមត្ថកិច្ចតែ ប៉ុន្មានម៉ោង
ទីលានប្រជាធិបតេយ្យដែលបាតុករដឹងថា ជាមូលដ្ឋាន សំខាន់របស់គណ បក្សសង្គ្រោះជាតិ
ក្នុងការតវ៉ាទាមទារឲ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និង
ការ រៀបចំការបោះឆ្នោតឡើងវិញនោះ គឺរោង ជ្រកកម្តៅ ទឹកភ្លៀង ឆាកសម្តែងមតិ និង
កន្លែងសម្រាប់គោរពបូជា របស់ព្រះសង្ឃ តាជី យាយជីនៅទីនោះ ត្រូវរុះរើអស់ ហើយ
ជំនួសមកវិញ ដោយកម្លាំងសមត្ថកិច្ច រឹតបន្តឹងកា រការពារសន្តិសុខ។
ក្រោយការបង្ក្រាបនៅជំហានទី៣នេះ
កម្លាំងសមត្ថកិច្ចរាប់ពាន់នាក់បានដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យ និង
តំបន់នៅក្បែរៗនោះ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំក្នុងបំណងតវ៉ាជាថ្មីទៀត។
ក្រោយការបង្ក្រាបនៅជំហានទី៣ នៅទីលានប្រជាធិបតេយ្យនេះ
ក្រសួងមហាផ្ទៃបានដាក់បម្រាម មិនឲ្យមាន ការប្រមូលផ្តុំមនុស្ស លើសពី ១០នាក់។
នៅរសៀលថ្ងៃទី៤ដដែល លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ
ប្រជុំចាត់វិធានការឲ្យកម្លាំងនៅតាម ខណ្ឌ និង
សង្កាត់ទាំងអស់ត្រូវបំបែករាល់ការប្រមូលផ្តុំនៅដែល មានមនុស្សចាប់ពី
១០នាក់ឡើងទៅ។
ហេតុការណ៍បន្ទាប់នៅថ្ងៃចន្ទទី៦គឺ ប្រជាសហគមន៍បឹងកក់ជាស្ត្រីដែលតែងតែ
ចេញមុខតវ៉ាទាមទារសិទ្ធិសេរី ភាព៥រូប ដែលគ្រោង
យកញ្ញត្តិដាក់ជូនស្ថានបារាំងប្រចាំកម្ពុជា ឲ្យជួយអន្តរាគមន៍ដោះលែង កម្មករ
មន្ត្រីសហ ជីព និងសម្មជនដីធ្លីដែលជាប់ឃុំនៅ ថ្ងៃ ទី២នោះ
រងការចាប់ខ្លួនជាបន្តទៀត។ ការចាប់ខ្លួនស្ត្រីបឹងកក់៥រូបទាំង ព្រឹកប្រលឹមនោះ
បានធ្វើឲ្យអង្គការសង្គមស៊ីវិលនៅក្នុងស្រុក
និងមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិនៅ កម្ពុជាប្រឹងប្រែង
អន្តរាគមន៍ឲ្យមានការដោះលែងអ្នកទាំងនោះ។
នៅរសៀលថ្ងៃចន្ទដដែលស្នងការនគរបាល រាជធានីភ្នំពេញ បានសម្រេចដោះលែង
អ្នកទាំង៥រូបនោះវិញ ដោយឲ្យសន្យាថា បញ្ចប់ការតវ៉ាផ្សេងៗ
គឺរង់ចាំស្ថានភាពនយោបាយវិលរកសភាពដើមវិញ។ តែស្ត្រីបឹងកក់ ទាំង ៥
រូបថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខស្នងការ នគរបាលនោះថា
ពួកគាត់មិនអាចផ្អាកតាមការបញ្ជារបស់ សមត្ថកិច្ចបានទេ
ព្រោះបញ្ហារបស់ពួកគាត់ត្រូវដំណោះស្រាយ។
ក្រោយចំណាត់ការផ្ទួនៗរបស់រដ្ឋាភិបាល
ស្ថានភាពនៅភ្នំពេញហាក់វិលមកសភាពធម្មតាវិញ។ គម្រោងបាតុកម្ម មួយចំនួនត្រូវបាន
ផ្អាក គឺគម្រោងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដែលរំពឹងថា
អ្នកចូលរួមដល់ជាង១លាន នាក់ ត្រូវផ្អាកដោយមិនកំណត់។
គម្រោងបាតុកម្មរបស់កម្មករទូទាំងប្រទេសទាមទារដំឡើងប្រាក់ឈ្នូល
គម្រោងបាតុកម្មរបស់គ្រួបង្រៀនទាមទារដំឡើងប្រាក់បៀវត្សរ៍
គម្រោងបាតុកម្មរបស់ក្រុមលោក ម៉ម សូណង់ដូ ទាមទារពង្រីកប្រព័ន្ធផ្សាយ
គម្រោងបាតុកម្មរបស់ក្រុមអ្នក រត់ម៉ូតូឌុបទាមទារ បញ្ចុះតម្លៃប្រេងសាំង
និងបាតុកម្ម របស់អ្នកមានទំនាស់ដីធ្លី
ក៏ត្រូវបានផ្អាកដោយមិនកំណត់រយៈពេលដែរ។
ក្រោយពីការបង្ក្រាបផ្ទួនៗនេះ
មន្ត្រីរដ្ឋាភិបាលនៅតាមជំនាញចេញមុខបកស្រាយជាបន្តបន្ទាប់ដែរថា
សមត្ថកិច្ច មិនបានបង្ក្រាប ឬ មានចេតនា បង្កឲ្យបាតុករស្លាប់ ឬរបួសទេ
គឺគ្រាន់ដែលចុះទៅរៀបចំសណ្តាប់ធ្នាប់ចំពោះ បាតុករបង្កហិង្សា ដើម្បីការពារផល
ប្រយោជន៍ សាធារណៈតែប៉ុណ្ណោះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើងថា
សមត្ថកិច្ចគ្រាន់តែចុះទៅអន្តរាគមន៍ បើកផ្លូវដែលកម្មករបិទឲ្យ
អ្នកធ្វើដំណើរអាចធ្វើចរាចរណ៍បានតែ ប៉ុណ្ណោះ។
ចំណែកលោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើង
ការបណ្តេញបាតុករនៅ ទីលានប្រជាធិតេយ្យ ដោយសារបាតុករទាំងនោះ បង្កហិង្សា
មិនមានអ្នកគ្រប់គ្រងឲ្យបានត្រឹមត្រូវ
និងអនុវត្ត ផ្ទុយច្បាប់ធ្វើបាតុកម្មដោយសន្តិវិធី។ លោក ឲ្យដឹងដែរថា
ពេលចុះរៀបចំសណ្តាប់ធ្នាប់សមត្ថកិច្ចយ៉ោងហោច ណាស់១៦នាក់ដែលរង របួសធ្ងន់
និងស្រាលដោយសារការចោលដុំថ្ម និងដបសាំងពីកម្មករ។
បើទោះជាមានការបកស្រាយរបស់មន្ត្រី រដ្ឋាភិបាលជាបន្តបន្ទាប់ក្តី
តែអង្គការសម្ព័ន្ធអង្គការជាតិ និងអន្តរជាតិ ចេញសេចក្តីថ្លែការណ៍
និងថ្កោលទោសជាបន្តបន្ទាប់ចំពោះការប្រើកម្លាំងយោធាបង្ក្រាបលើ បាតុករនេះ។
ក្រោយហេតុការណ៍បង្ក្រាប សហរដ្ឋអាមេរិក បារាំង ជប៉ុន អាឡឺម៉ង់ និងសហភាព
អឺរ៉ុបដែលមានប្រទេស ចំនួន២៨ជាសមាជិក បាន ចេញសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់
ខ្លះថ្កោលទោស ខ្លះទៀតសំដែងការព្រួយ បារម្ភចំពោះការប្រើហិង្សានោះ។
ក្នុងហេតុការណ៍ បង្ក្រាបនេះ សារព័ត៌មានជាតិ
និងអន្តរជាតិជា ច្រើនបានចុះ ផ្សាយ។ សារព័ត៌មានអន្តរជាតិដូចជា CNN, BBC, Al
Jazeera, Channel News Asia, Wall Street Journal, AP, AFP, Reuters និង
Fox News ជាដើម សុទ្ធតែបានចុះផ្សាយម្តងហើយម្តងទៀតលើ
ព្រឹត្តិការណ៍ការបង្ក្រាបនេះ។
ព្រឹត្តិការណ៍នៅដើមឆ្នាំ២០១៤ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅបរទេស និង
ជនជាតិបរទេសមានការចាប់អារម្ម ណ៍។ នៅសហរដ្ឋ អាមេរិក អង់គ្លេស បារាំង
កូរ៉េខាងត្បូង ហ្វីលីពីន និង ចិនសុទ្ធ
ផ្ទុះការតវ៉ាឡើងដែលមាន បាតុករពីរាប់រយទៅរាប់ពាន់នាក់ប្រឆាំង
រដ្ឋាភិបាលកម្ពុជាចំពោះការប្រើយោធាបង្ក្រាបលើបាតុករ។
បាតុកម្មជាបន្តបន្ទាប់ដែលមានសន្ទុះ ខ្លាំង ចាប់ពីចុងឆ្នាំ២០១៣
និងដើមឆ្នាំ២០១៤ នោះ មិនមានដំណោះ ស្រាយណាមួយដែល កើតចេញពីការចរចា
រវាងភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់បញ្ហាទេ
គឺបាតុកម្មបានផ្អាកតែការ ទាមទារនៅតែមាន ។ ជាលទ្ធផលលោក សម រង្ស៊ី ប្រធាន លោក
កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក រ៉ុង ឈុន
ប្រធានសហភាពសហជីពកម្ពុជា ត្រូវអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះ ហៅ
ឲ្យចូលបំភ្លឺនៅថ្ងៃទី១៤ខែមករានេះពីបទចោទ ដូចគ្នាគឺ ករណីញុះញង់ឲ្យប្រព្រឹត្ត
បទឧក្រិដ្ឋ ឬអំពើបង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រោយការបោះឆ្នោតជាង៥ខែមក
ពន្លឺនៃដំណោះស្រាយនយោបាយរវាងគណបក្សសង្គ្រោះជាតិជាតិ
និង គណបក្សប្រជាជនកម្ពុជា នៅមិនទាន់បង្ហាញជារូបរាងនៅឡើយទេ។
នៅក្នុងសិក្ខាសាលាស្តីពីការស្វែងរក ដំណោះស្រាយ ដែលរៀបចំដោយសាកលវិទ្យា
ល័យខេមរៈរបស់លោក សុខ ទូច នៅថ្ងៃទី១៣ ខែមករានេះ
ភាគច្រើននៃវាគ្មិនផ្តល់អនុសាសន៍ថា ដើម្បីដោះស្រាយវិបត្តិនយោបាយ
ហើយបានជាផលប្រយោជន៍ជាតិក្នុង រយៈពេលវែងឆ្ងាយនោះគឺថ្នាក់ដឹកនាំគណបក្សទាំងពីរ
ត្រូវចរចារៀបចំការបោះឆ្នោតឡើង វិញ មុនអាណត្តិនៅ ឆ្នាំ២០១៥ ឬ ២០១៦ខាងមុខ៕