កំពត ៖ សេចក្តីរាយរការណ៏ពីប្រជាពលរដ្ឋរស់នៅក្បែរផ្សារកំពង់ត្រាច បានឱ្យដឹងថា
ពួកគាត់បានមកលក់នៅផ្សារកំពង់ត្រាច ដែលមានបន្លែបន្តិចបន្តួចត្រូវបានបង់លុយជូន លោកប្រធានផ្សារជារៀងរាល់ថ្ងៃ
និងបង់ខែថ្លៃកន្លែងឱ្យដាក់លក់ នៅជុំវិញបរិវេណផ្សារ
ហើយប្រសិនបើពួកគាត់មិនព្រមបង់ប្រាក់ជូនទេ ពួកគាត់ត្រូវក្រុមសន្តិសុខផ្សាររើរ អីវ៉ាន់ចេញជាមិនខាន
។
គួរបញ្ជាក់ផងដែរថា អាជីវករនៅលើលូ ក្នុងផ្សារកំពង់ត្រាច តែដាក់តូបធំៗចំកណ្តាលលូជាងដប់តូបធ្វើឱ្យមានភាពរញ៉េរញ៉ៃ អាជីវករលក់បន្លែម្នាក់សុំមិនបញ្ចោញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានយើងដឹងថា
ហេតុអ្វីផ្សារកំពង់ត្រាច មានភាពតឹងតែងបែបនេះទៅវិញ ? គួរណាស់លោកប្រធានផ្សារជួយសម្រួលដល់ពួកគាត់ផង ដែលជាប្រជាពលរដ្ឋរស់នៅជនបទបានមកលក់នំនែក
បន្តិចបន្តួចផង ពីព្រោះគាត់ជាអាជីវករដែលលក់នំបន្តិចបន្តួច
ដើម្បីចិញ្ចឹមជីវិត ជៀសវាងធ្វើសំណាកស្រុកតែប៉ុណ្ណោះ ។ផ្លូវសាធារណៈនៅពីខាងលិចផ្សារកំពង់ត្រាច
ត្រូវបានលោកម៉ែន
សេង ប្រធានផ្សារដាក់កន្លែងផ្ញើរកង់និងម៉ូតូធ្វើឲ្យប្រជាពលរដ្ធលំបាក ចេញចូល
ចំណែកពីខាងកើតផ្សារគឺត្រូវបាន លោកប្រធានផ្សារ យកដាក់ជា កន្លែងផ្ញើរ
កង់និងម៉ូតូ ធ្វើឱ្យស្ទះផ្លូវសាធារណៈ និងខូចសណ្តាប់ធ្នាប់
និងបង្កភាពកកស្ទះ នៅលើដងផ្លូវជារៀងរាល់ថ្ងៃ ដែលប្រជាពលរដ្ឋ
បានធ្វើដំណើរឆ្លងកាត់មានការធុញទ្រាន់ នូវទង្វើរបស់លោក ម៉ែន សេង ប្រធានផ្សារកំពង់ត្រាច
ទើបតែឡើងថ្មីៗនេះ
មិនបានគិតពីផលប្រយោជន៍ សាធារណៈ បែរជាគិតតែផលប្រយោជន៍បុគ្គលម្នាក់ឯងទៅវិញ
។
គួរតែលោកប្រធានផ្សារជួយរៀបចំសណ្តាប់ធ្នាប់ និងអនាម័យឱ្យបានល្អផង ពីព្រោះផ្សារមើលពីខាងក្រៅ
ឃើញថា មានសភាពស្អាតស្អំដែរ ប៉ុន្តែវាផ្ទុយស្រឡះពីទិដ្ឋភាពខាងក្រៅ
និងជុំវិញបរិវេណផ្សារ មានសភាពរញ៉េញ៉ៃ គ្មានសណ្តាប់ធ្នាប់ និងភាពអនាធិបតេយ្យធ្វើឱ្យកកស្ទះពាសពេញផ្លូវស្ទើររៀងរាល់ថ្ងៃ ។ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារកំពង់ត្រាចបាននាំគ្នារិះគន់ចំៗថា ពួកគាត់សព្វថ្ងៃនេះរកតែផ្លូវចូលផ្ទះ
សឹងតែមិនបានផង ដោយសារតែអ្នកលក់ មានភាពអនាធិបតេយ្យរញ៉េរញ៉ៃ
គ្មានសណ្តាប់ធ្នាប់សោះ ពួកគាត់ជា ប្រជាពលរដ្ឋបានបន្តទៀតថា
បើរិះគន់ទៅលើអាជីវលក់ដូរ នៅលើលូមិនត្រូវទេ រឿងសំខាន់នោះ
គឺលោកប្រធានផ្សារ
ត្រូវចេះគ្រប់គ្រងរៀបចំឲ្យបានល្អ មានរបៀបរៀបរយ មិនគិតពីផលប៉ះពាល់ដល់ផ្លូវសាធារណៈសណ្តាប់ធ្នាប់សង្គម
។
ប្រជាពលរដ្ឋសូមសុំណមពរទៅលោក អ៊ុម ស៊ីណាត អភិបាលស្រុកស្រុកកំពង់ត្រាច
មេត្តាជួយត្រួតពិនិត្យផ្សារកំពង់ត្រាចផង។ តើវាមានសភាពយ៉ាងណា
ឬក៏លោកអភិបាលស្រុកបានដឹងដែរតែធ្វើមិនដឹង ? ទាក់ទិនបញ្ហាជុំវិញផ្សារកំពង់ត្រាច
លោក អ៊ុម ស៊ីណាត អភិបាលស្រុកកំពង់ត្រាចបានប្រាប់អ្នកយកព័ត៌មានថាលោកនិងព្យាយាមរៀបចំ សណ្តាប់ធ្នាប់ឲ្យបានល្អជូនបងប្អូនប្រជាពលរដ្ធ លោកបានបន្តទៀតថាចំណែក កន្លែងផ្ញើរកង់និងម៉ូតូត្រូវយកទៅដាក់នៅខាងជើងផ្សារម្តង ព្រោះពីខាងជើងផ្សារ
ពុំសូវមានមនុស្សចេញចូល រីឯក្នុងផ្សារវិញកំពង់តែជាក់លូ បើនិយាយឲ្យចំទៅយើងនិងរៀបចំទាំងអស់ទាំងក្នុងផ្សារនិងក្រៅផ្សារ៕

