ប៉ៃលិន ៖ កាលពីវេលាម៉ោង ៨និង៣៥
នាទីព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០១៤ ស្ថិតនៅក្នុង ភូមិអូរអណ្ដូង២
ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ក្មេងស្រីជំទង់ម្នាក់
បានរត់ចូលទៅក្នុងផ្ទះ រួចសំងំផឹកថ្នាំពុល សម្លាប់ខ្លួន
ដោយសារខឹងបងប្រុសបង្កើត ស្ដីបន្ទោសនៅក្នុង ចំណោមមនុស្សជាច្រើន
។
បើតាមប្រភពនិយាយថា ក្មេងស្រីរងគ្រោះមានឈ្មោះ សា សុភក្ដី អាយុ ១៥ឆ្នាំ បានផឹកថ្នាំបាញ់ស្មៅ
ប្រភេទទឹកឃ្មុំ អស់ជិត ២កូនកែវ បណ្ដាលឱ្យក្ដៅ ក្រហល់់ក្រហាយ
ប្រកាច់នៅក្នុងបន្ទប់ដេក ប៉ុន្ដែត្រូវបានដឹក ទៅសង្គ្រោះទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅមុខបែលកើតហេតុបងប្រុសបង្កើតបានដើរទៅប្រាប់ប្អូនស្រី កុំឱ្យអង្គុយលេងច្រើនពេក
ឲ្យជួយធ្វើការងារផ្ទះផង តែនាងមិនទាន់ងើប
ដើរចេញពីកន្លែងជួបជុំ ជាមួយអ្នកជិតខាងនោះទេ ក៏ទៅស្តីបន្ទោសខ្លាំងៗម្តងទៀត
ហើយភ្លាមនោះនាងបានរត់ចូល ទៅក្នុងបន្ទបដេកក្នុងបន្ទប់
ធ្វើកិច្ចការងាររបស់នាង ហើយក្រោយមក ចេះតែស្ងាត់ទៅៗ ក៏ទៅគោះទា្វរ មិនឃើញនាងឆ្លើយរួចនាំគ្នាយកកាំបិតគាស់ទ្វារ
ស្រាប់តែឃើញនាង ដេកដួលប្រកាច់បែកពពុះមាត់ដបទឹកថ្នាំបាញ់ស្មៅ
នៅក្បែរខ្លួន ទើបដឹងថា នាងផឹកថ្នាំសម្លាប់ខ្លួន
ក៏នាំគ្នាដឹកតាមម៉ូតូ ទៅកាន់មន្ទីរពេទ្យ ហើយ រហូតមកដល់
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ក្មេងស្រីរងគ្រោះ បានរួចផុតពីសេចក្ដីស្លាប់ហើយ
៕
