ភ្នំពេញ : យុវជន២នាក់ បានបើកម៉ូតូ លឿនដូចហោះ
ហើយជ្រុលទៅបុក ស្រ្តីម្នាក់. ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យ រងរបួស
បាក់ជើងខាងស្តាំ ម៉ូតូបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង ប្រមាណ១៩
និង២០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៤
ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា
នៅមុនពេលកើតហេតុមានស្រ្តីវ័យក្មេងម្នាក់ ដើរឆ្លងផ្លូវ ជិតផុត ទៅហើយ
ស្រាប់តែមានម៉ូតូ មួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ មិនចាំស្លាកលេខ
ជិះដោយយុវជនគ្នា២នាក់ ពីកើតទៅលិច ក្នុងល្បឿនលឿន បើកមកឆាបកៀនាងដួល
បណ្តាលឲ្យរងរបួស បាក់កជើងខាងស្តាំ ។
ប្រភពពត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ
ខាត់ ស្រីនាង អាយុ២៧ឆ្នាំ មុខរបរ ជាកម្មការនីរោងចក្រ
ស្នាក់នៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើត ភូមិត្នោតជុំ ឃុំសំបួរ
ស្រុកទ្រាំង ខេត្តតាកែវ ។
ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ៕