ភ្នំពេញ
៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតមាន ១៣លើក(យប់៥លើក)មនុស្សស្លាប់៧នាក់(ស្រី២នាក់)របួសធ្ងន់៤នាក់(ស្រី១នាក់)
និងរបួសស្រាល៧នាក់(ស្រី៣នាក់) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើក
ក៏បានបង្កឲ្យខូចខាតយានយន្តសរុប២៣គ្រឿង
ក្នុងនោះម៉ូតូ១៣គ្រឿង រថយន្តធុនតូច៣គ្រឿង រថយន្តធុនធំ៤គ្រឿង
និងយានផ្សេងៗ៣គ្រឿង។ ប្រភពខាងលើឲ្យដឹងបន្តទៀតថា
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺបណ្តាលមកពីល្បឿន៧លើក
មិនគោរពសិទ្ធិ២លើក មិនប្រកាន់ស្ដាំ០លើក ប្រជែងគ្រោះថ្នាក់១លើក ស្រវឹង ១លើក និងកត្តាយានយន្ត១លើក
ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព២២នាក់ (យប់៩ នាក់) ។
រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី១៥
ខែមករា ឆ្នាំ២០១៣នេះ សរុបចំនួន
៧៥គ្រឿងក្នុងនោះមានរថយន្តដឹកទំនិញធុនតូច៨គ្រឿង
រថយន្តដឹកទំនិញធុនធំ៣២គ្រឿង ។
រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅស្នងការដ្ឋាននគរបាលខេត្ត៤៦គ្រឿង
និងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់២៩គ្រឿង
៕