រតនគិរី៖
រថយន្តមួយគ្រឿងបើកដេញបុកម៉ូតូយ៉ាងគំរោលពីក្រោយ
បណ្តាលអោយម៉ូតូដួល ចំណែកឯអ្នកបើកបរម៉ូតូ
និងអ្នករួមដំណើរដួលបោករងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែមករា
ឆ្នាំ២០១៤ ត្រង់ចំណុចអូរថ្មដា ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ
ស្រុកអូរជុំ ខេត្តរតនគិរី។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា
មុនដំបូងពួកគាត់ឃើញបុរស២នាក់ជិៈម៉ូតូក្នុងទិសដៅពីត្បូងទៅជើង
(ពីក្រុងបានលុងទៅស្រុកអូរជុំ)
លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកមើល
មិនទាន់ដោយយប់ងងឹតទៀតនោះ
រថយន្តបង្កថយក្រោយបើកឆ្ពោះទៅក្រុងបានលុងវិញបាត់ទៅ។
ប្រភពដដែលបានបន្តទៀតថា
រថយន្តបង្កហេតុនេះសង្ស័យមានបំណងចង់បុកម៉ូតូ១គ្រឿងនេះអោយអ្នកជិះ
ស្លាប់តែម្តងហើយមើលទៅ
ហើយជនរងគ្រោះទាំងពីរនាក់នេះសន្លប់ស្តុកស្តឹងមិនដឹងខ្លួននោះទេ
បន្តិចក្រោយមកសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ។
ប្រភពពត៌មានពីសមត្ថកិច្ចស្រុកអូរជុំបានអោយដឹងថា
ជនរងគ្រោះទី១ឈ្មោះ ណែ ភឿង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិគ្រឹង
មុខរបរធ្វើចំការ មានទីលំនៅភូមិល្អក់ ឃុំអូរជុំ ស្រុកអូរជុំ
ជាអ្នកបើកបរនិងទី២ ឈ្មោះ សាន់ មឿន ភេទប្រុស អាយុ២៤ឆ្នាំ
ជនជាតិគ្រឹង មានមុខរបរ និងទីលំនៅដូចអ្នកទី១ដែរ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះជិះម៉ូតូម៉ាកស្មាក់រីវ៉ូ ពណ៌ស
លាយខ្មៅ គ្មានស្លាកលេខ ខូចខាតស្ទើរទាំងស្រុង
ចំណែកជនរងគ្រោះទាំងពីរនាក់រងរបួសធ្ងន់ធ្ងរសន្លប់ត្រូវបានរថយន្ត
សង្គ្រោះដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ចំណែកឯរថយន្តបង្កនោះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ
គ្រាន់តែដឹងថា រថយន្តបង្កនេះបានបើករត់មកក្រុងបានលុងបាត់ហើយ។
សូមបញ្ជាក់ថាជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ
មន្ទីរពេទ្យបង្អែកខេត្ត
ចំណែកម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកអូរជុំ
រីឯរថយន្តបង្កសមត្ថកិច្ច
និងខិតខំស្វែងរកអោយទាល់តែឃើញដើម្បីយកជនបង្ក
និងរថយន្តមកដោះស្រាយទៅតាមផ្លូវច្បាប់៕
ដោយ ហ៊ាង រ៉ាត់