ភ្នំពេញ:នៅថ្ងៃទី៣ខែមករានេះ
លោកជួនមុំថុលអគ្គលេខាធិការនៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបាន
ព្រមានពីការដឹកកម្មករ កម្មការិនី ដែលជាសមាជិក
ប្រមាណ៧០ម៉ឺននាក់ទៅធ្វើបាតុកម្មនៅពីមុខស្នាក់ការគណបក្សសង្គ្រោះ
ជាតិនៅថ្ងៃទី១០ ឬទី១១ខែមករាឆ្នាំ២០១៤
ក្នុងករណីថៅកែរោងចក្រពុំបានបើកប្រាក់ខែឲ្យកម្មករ
កម្មករិនីដោយសារតែការញុះញង់ឲ្យមានការធ្វើបាតុកម្មហិង្សា
ចាប់តាំងពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣មកនោះ។
លោក ជួន មុំថុល
និយាយថាការប្រមូលផ្តុំកម្មករកម្មការិនី
ជាសមាជិករបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាប្រមាណ៧០ម៉ឺននាក់
ទៅតវ៉ានៅមុខស្នាក់ការ គណបក្សសង្គ្រោះជាតិ
គឺឲ្យកម្មករទាំងនោះទាមទារប្រាក់ខែ១៦០ដុល្លារ
ពីគណបក្សសង្គ្រោះជាតិ និងទារពី លោក សម
រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ។ ជាមួយគ្នានោះដែរ
លោកអំពាវនាវឲ្យកម្មករទាំងអស់ក្នុងវិស័យកាត់ដេរសំលៀកបំពាក់
និងស្បែកជើងរក្សាការស្ងៀបស្ងាត់កុំធ្វើបាតុកម្មតាមការញុះញង់ពី
សំណាក់គណបក្សប្រឆាំង
ហើយសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមច្បាប់ចំពោះជនដែលបាន
ប្រព្រឹត្តអំពើហឹង្សាតាមរោងចក្រ និងបក្ខពួកមេក្លោង៕ ដោយ: រតនា -
CEN