ពួកមន្ត្រីបាននិយាយថា ប៉ូលិសនៅចិនបានរឹបអូសបានថ្នាំញៀនមេតាំហ្វេតាមីនចំនួន៣តោននិងឃាត់ខ្លួនមនុស្ស១៨២នាក់ក្នុងអំឡុងការឈ្មក់ចូលបង្ក្រាបនៅភូមិមួយ។
ថ្នាំញៀនដែលគេក៏ហៅថាម៉ាទឹកកក ត្រូវបានរឹបអូសនៅភូមិបូសេ ក្នុងខេត្តក្វាងទុង។
ប៉ូលិសបានប្រាប់សារព័ត៌មានរដ្ឋថា ការចូលបង្ក្រាបនេះមានការចូលរួមពីប៉ូលិសយ៉ាងតិច៣.០០០នាក់ ឧទ្ធម្ភាគចក្រ២និងទូកលឿន។ប្រតិបត្តិការនេះបានចាប់ផ្តើមកាលពីថ្ងៃ២៩ធ្នូ តែពួកមន្ត្រីបានប្រកាសកាលពីយប់ថ្ងៃព្រហស្បត៍។
 |
| ប៉ូលិសបីនាក់រងរបួសក្នុងចូលបង្ក្រាបថ្នាំញៀននៅភូមិបូសេ |
ភូមិនេះមានប្រជាពលរដ្ឋប្រមាណ១៤.០០០នាក់ និងគ្រួសារមួយចំនួនកំពុងរងការស៊ើបអង្កេតពាក់ព័ន្ធនឹងថ្នាំញៀន។ ក្រៅពីថ្នាំមេតាំហ្វេតាមីន ម្សៅថ្នាំញៀនកេតាមីនចំនួន២៦០គីឡូក្រាមទៀត ព្រមទាំងវត្ថុធាតុដើមដទៃទៀតដែលគេប្រើក្នុងការផលិតថ្នាំញៀនក៏ត្រូវបានរឹបអូស៕