បន្ទាប់ពីត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប្លន់កម្រិតព្រហ្មទណ្ឌលោក Damu Gupta មានវ័យ ២៨ ឆ្នាំជាជនជាតិឥណ្ឌាត្រូវបានបង្ខំឱ្យបរិភោគចេកចំនួន ៩៦ ផ្លែដើម្បីបញ្ចេញ ខ្សែកមាសដែល គាត់បានលេបចូលទៅក្នុងពោះ។ នេះបើយោងតាមព័ត៌មានបរទេសនានា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៣កន្លងទៅនេះ នាង Sheetal Kamble រស់នៅក្នុងទីក្រុង Akola រដ្ឋ Maharashtra ប្រទេសឥណ្ឌា បានធ្វើដំណើរតាមរថភ្លើង ហើយមានពាក់ខ្សែកមាសមួយខ្សែ។
មិនយូរប៉ុន្មានជនសង្ស័យក៏បានបង្ហាញខ្លួន ព្រមទាំងដណ្តើមយក ខ្សែករបស់នាង ហើយព្យាយាម រត់គេចខ្លួន តែសំណាងអាក្រក់ត្រូវអ្នកដំណើរចាប់ខ្លួនបាន។ ទោះជាយ៉ាងណាជនសង្ស័យបដិសេធចំពោះការចោទប្រកាន់ ព្រោះគេរកមិនឃើញខ្សែក នៅលើខ្លួនរបស់គាត់។
ប៉ុន្តែសាក្សីនៅកន្លែងកើតហេតុបញ្ជាក់ថាជនល្មើសបានលេបខ្សែក ចូលទៅក្នុងពោះគាត់បាត់ ខណៈពេលកំពុងរត់គេចខ្លួន។ លោក Sampat Nirmal ដែលជាអ្នកស៊ីបអង្កេតបានឲ្យដឹង ថាមិនអាច រកឃើញអត្តសញ្ញាណដែល បញ្ជាក់ថា មានខ្សែកនៅក្នុងខ្លួនរបស់គាត់តាមរយៈកាំរស្មី X ឡើយ។ ចុងក្រោយគ្រូពេទ្យបានផ្តល់ដំបូន្មានឲ្យជនល្មើសហូបចេក ៩៦ ផ្លែដើម្បីបង្ខំឲ្យគាត់បន្ទោបង់ ចេញគ្រឿងអលង្ការចេញមកវិញ៕