កំពត៖ហេតុការណ៍មួយបានកើតឡើងនៅតាមបណ្តលផ្លូវជាតិលេខ៣៣ ស្ថិត
ភូមិកំពង់ត្រាចខាងលិច ឃុំ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ដកំពត
រថយន្តដឹកខ្យូងថ្មរបស់ក្រុមហ៊ុន (ឃេស៊ីមែន) បានក្រឡេចង្កូត ធ្លាក់ចូលប្រឡាយទឹក។
គួររំលឹកផងដែរថា ក្នុងហេតុការណ៏ដែលរថយន្តនេះថ្នាក់ចូលប្រឡាយ គឺនៅវេលាម៉ោង២និង២៥នាទីនាថ្ងៃទី១៣
ខែមករា ឆ្នាំ២០១៤ មូលហេតុប្រហែលជាមកពីដាច់ក្រឡេចង្កូត
ទើបបានជាធ្លាក់ចូលប្រឡាយទឹកដូច្នេះ។
សមត្តកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តដឹកខ្យូងថ្ម ដែលធ្លាក់ចូលប្រឡាយទឹកនេះ បណ្តាលមកពីដាច់ចង្កូតតែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ៕
អ៊ួងវឹង