គេហទំព័រដ៏ល្បីមួយ របស់ប្រទេសជប៉ុន បានចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា
ចំនួនប្រជាពលរដ្ឋជប៉ុន កំពុងមានការថយចុះ ពីមួយឆ្នាំទៅមួយឆ្នាំ
បង្កឲ្យក្លាយជាបញ្ហា ព្រួយបារម្ភមួយ ស្របពេលដែល មនុស្សពេញវ័យ មានចំនួនតិច
ហើយមនុស្សចាស់ កំពុងតែកើនឡើង ។
ប្រភពខាងលើបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៣កន្លងទៅ នៅក្នុងប្រទេសជប៉ុន
មានទារកកើត តែ១,០៣១ លាននាក់ប៉ុណ្ណោះ ដែលចំនួននេះ តិចជាងកាលពីឆ្នាំ ២០១២
មានចំនួន ដល់ទៅ ៦ពាន់នាក់។ ជាមួយគ្នានេះ ប្រជាជនចាស់ៗ មានរហូតដល់១,២៧៥
លាននាក់ កើនច្រើនជាងកាលពីឆ្នាំ២០១២ ដល់ ទៅ ១៩ពាន់នាក់ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ចំនួនប្រជាជនជប៉ុន មានវ័យចាស់ៗកើនឡើងខ្ពស់
ដោយក្នុងចំណោមនោះ មានប្រជាជន ២០ភាគរយ មានវ័យចាប់ពី៦៥ឆ្នាំឡើង
ហើយបច្ចុប្បន្ន ជប៉ុនក្លាយ ជាប្រទេសដែលមា នប្រជាជនចាស់ៗ ច្រើនជាងគេបំផុត
នៅលើពិភពលោក ។
គួរបញ្ជាក់ផងដែរថា បើតាមការសិក្សាស្រាវជ្រាវ របស់រដ្ឋាភិបាលជប៉ុន
បានឲ្យដឹងថា នៅឆ្នាំ២០៦០ ចំនួនប្រជាជនដែល មានវ័យចាប់ពី៦៥ ឆ្នាំឡើងទៅ
នឹងកើនឡើងដល់៤០ភាគរយ ក្នុងចំណោម ប្រជាជនទាំងអស់ នៅក្នុងប្រទេស៕
