ភ្នំពេញ: មេធាវីការពារក្ដី លោកវ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
បានដាក់ពាក្យសុំឱ្យកូនក្ដីនៅក្រៅឃុំ
បណ្ដោះអាសន្នដល់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ហើយចៅ
ក្រមបានទទួលពាក្យនេះរួចហើយកាល ពីថ្ងៃទី៨ខែមករាឆ្នាំ២០១៤កន្លងទៅ ។
ប៉ុន្ដែរហូតមកទល់ថ្ងៃទី១១ខែមករា ឆ្នាំ ២០១៤
ចៅក្រមពុំទាន់សម្រេចយ៉ាង ណានៅឡើយទេ ។
តាមច្បាប់
ពាក្យស្នើសុំរបស់ មេធាវីការពារក្ដីជនត្រូវចោទ ចៅក្រម
ស៊ើបសួរត្រូវឆ្លើយតបក្នុងរយៈពេល មិនលើសពី៥ថ្ងៃ ពោលគឺមានន័យថា
យ៉ាងយូរបំផុតនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៤ខាងមុខ
ចៅក្រមត្រូវសម្រេចឱ្យ លោកវ៉ន ពៅ ស្ថិតនៅក្រៅឃុំបណ្ដោះ អាសន្ន
ឬឃុំខ្លួនក្នុងពន្ធនាគារបន្ដទៀត។
លោក វ៉ន ពៅ
និងបក្ខពួក៩ នាក់ទៀត បច្ចុប្បន្នកំពុងជាប់ឃុំខ្លួន ពន្ធនាគារម៣
ត្រពាំងថ្លុង នៅខេត្ដ កំពង់ចាម ដោយត្រូវបានតុលាការចោទ ប្រកាន់ថា
ជាអ្នកញុះញង់ឱ្យកម្មករ កម្មការិនី រោងចក្រកាត់ដេរ ផ្ទុះបាតុកម្ម
រហូតមានអំពើហិង្សាបង្ហូរឈាមនៅ ចំណុចរោងចក្រយ៉ាកជីន ស្ថិតក្នុង
សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤
កន្លងទៅ ។
អង្គហេតុដែលនាំឱ្យមានការ សម្រេចឃុំខ្លួននេះ
បានកើតឡើងខណៈ លោកវ៉ន ពៅ បានដឹកនាំមនុស្ស
ប្រមាណជាង៤០នាក់ដើរញុះញង់ធ្វើ សកម្មភាពតាមរោងចក្រ បង្ខំឱ្យកម្មករ
ដែលបានចូលធ្វើការចេញ មកធ្វើបាតុកម្ម ទាមទារដំឡើងប្រាក់ឈ្នួលដែលមាន
ម៉ូតូប្រមាណ៥ទៅ១០គ្រឿងបើកមក ស៊ីផ្លេខ្លាំងៗ
និងបើកភ្លើងស្រែកឡូឡា រួចកម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាប
រហូតដល់មានការប៉ះទង្គិចគ្នាកើតឡើង តែម្ដង ។
ទោះបីយ៉ាងណា
ក្រៅពីមនុស្ស ទាំង១០នាក់នេះ ក៏មានក្រុមកម្មករចំនួន ១៣នាក់ផ្សេងទៀត
ត្រូវបានកម្លាំង សមត្ថកិច្ចចាប់ខ្លួននៅសួនឧស្សាហកម្ម កាណាឌីយ៉ា
នៅផ្លូវវ៉េងស្រេង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី៣
និងទី៤ ខែមករា ឆ្នាំ២០១៤ ក្នុង ពេលប៉ះទង្គិចគ្នារវាងក្រុមកម្មករ និង
កម្លាំងសមត្ថកិច្ចចម្រុះ ដែលបច្ចុប្បន្ន មនុស្សសរុបចំនួន២៣នាក់
កំពុងឃុំខ្លួន ក្នុងពន្ធនាគារម៣ ខេត្ដកំពង់ចាម៕
 |
| លោកវ៉ន ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ |