កាលពីសប្ដាហ៍មុនយើងខ្ញុំធ្លាប់បានបញ្ចេញនូវព័ត៌មានពិសេសដែលជា
ការផ្ដល់ឲ្យទាញយកនូវកម្មវិធី
និងហ្គេមមួយចំនួនដោយឥតគិតថ្លៃពី App Store ។
យ៉ាងណាមិញចំពោះការផ្ដល់ជូនជាពិសេសនេះ
គឺធ្វើឡើងដោយមានរយៈពេលកំណត់
ដូច្នេះប្រសិនបើអ្នកមិនបានទាញយកឲ្យទាន់ពេលវេលានោះទេ
នោះអ្នកនឹងត្រូវចំណាយប្រាក់ដើម្បីទិញនូវកម្មវិធី
ក៏ដូចជាហ្គេមទាំងនោះពី App Store ។
មិនខុសពីសប្ដាហ៍មុន ថ្ងៃនេះ
យើងទើបទទួលបាននូវព័ត៌មានថ្មីដែលជាការផ្ដល់ជូនយ៉ាងពិសេសពី
App Store ដោយដាក់ឲ្យទាញយកនូវកម្មវិធី
និងហ្គេមមួយចំនួនដោយឥតថ្លៃ ។
យ៉ាងណាមិញចំពោះឈ្មោះកម្មវិធី និងហ្គេមសម្រាប់ថ្ងៃនេះ មានដូចជា៖
- Chemio ជាកម្មវិធីសម្រាប់អ្នកសិក្សាធាតុគីមី មានរូបរាងស្រស់ស្អាត និងងាយស្រួលប្រើ ។ តម្លៃ $.99 → Free
- Space Impact
គឺជាហ្គេមបុរាណដែលអ្នកធ្លាប់បានលេងនៅលើទូរស័ព្ទ Nokia 3310
នឹងត្រូវបានរចនាយ៉ាងពិសេសសម្រាប់ iDevices
(មិនអាចដំណើរការជាមួយនឹង)។ តម្លៃ $.99 → Free (ផ្ដល់ជូនតែនៅក្នុងសប្ដាហ៍នេះ)
- Drop The Chicken ហ្គេមមានលក្ខណៈបំឡាស់ទី តម្រូវឲ្យជួយផ្ដល់អាហារ និងការពារដល់កូនមាន់ ។ តម្លៃ $.99 → Free
- Real Guitar អ្នកជំនាញខាងផ្ដល់ការកំសាន្ត ដោយផ្ដល់បទពិសោធន៍ឲ្យលេងហ្គីតា នៅលើឧបករណ៍ទំនើប ។ $.99 → Free
- Binaural Sleep Beats ជំនួយសម្រាប់ពេលគេងពុំលក់ ជួយឲ្យគេងឆាប់លក់ ដោយផ្ដល់សំឡេងបំពេអារម្មណ៍តាមបែបធម្មជាតិ ។ $4.99 → Free
- Briefcase Pro កម្មវិធី file manager សម្រាប់ iPhone និង iPad និងអាចដំណើរការជាមួយ សេវាកម្ម cloud service (អ៊ីនធឺណិត) ។ $4.99 → Free
សូមបញ្ជាក់ថា ចំពោះកម្មវិធីគឺ ផ្ដល់ជូនដោយមានរយៈពេលកំណត់
ដូច្នេះសូមប្រិយមិត្តធ្វើការចែកចាយនូវដំណឹងដ៏ល្អនេះ
ឲ្យបានឆាប់រហ័សទៅកាន់មិត្ត និងគ្រួសារ ៕