McDonald ជាហាងលក់អាហារ Fast Food ដ៏ល្បីបំផុតមួយ នៅលើពិភពលោកដែលមានសាខាជាច្រើនកន្លែង តាមបណ្តាប្រទេសនានា ហើយក្នុងនោះឃើញថា នៅលើកោះតៃវ៉ាន់ ក៏មានផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ សំរាប់ហាង McDonald មួយកន្លែង មានទីតាំងស្ថិតនៅខាងមុខ ស្ថានីយ៍រថភ្លើងទីក្រុង តៃប៉ិ នៃកោះតៃវ៉ាន់នោះ គឺបុគ្គលិកស្រី បំរើការងារនៅទីនោះតែម្តង ដែលពួកគេ មានភាពគួរឲ្យទាក់ទាញ និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការតុបតែងខ្លួន ជាមួយនឹងឈុត ពណ៌ផ្កាឈូក យ៉ាងស្រស់ស្អាត ក្នុងឯកសណ្ឋាន ជាអ្នកបំរើស្រីតាមគេហដ្ឋាន។
ភ្ញៀវដែលបានទៅកាន់ទីនោះ តែងតែថតរូបភាព បុគ្គលិកស្រីទាំងនោះ ព្រោះតែពួកនាង មានសម្រស់យ៉ាងស្រស់ស្អាត ព្រមទាំងស្លៀកនូវឈុតពណ៌ផ្កាឈូក ទៀតនោះ រឹតតែធ្វើឲ្យពួកនាង កាន់តែមានភាពគួរឲ្យស្រលាញ់ មួយកំរិតបន្ថែមទៀត។
យ៉ាងណាមិញ វិធីសាស្រ្តទាក់ទាញអតិថិជននេះ បានធ្វើឲ្យមានភាពរំជើបរំជួល ដល់បណ្តាអ្នកប្រើប្រាស់អ៊ិនធើណេត នៅតៃវ៉ាន់ ព្រោះពួកគេមិនចង់ជឿសោះថា មានបុគ្គលិកស្រីស្អាតៗ ធ្វើការនៅទីនោះ បែបនេះឡើយ៕
សូមទស្សនាវីដេអូឃ្លីបខាងក្រោម ទាំងអស់គ្នា៖