សណ្ឋាគារ១ នៅសាធារណរដ្ឋឆេក ទើបដក់បម្រើសេវា ដែលកុំថាឡើយបុរស សូម្បីនារីៗ ក៏សុទ្ធតែចង់សាកល្បងដែរ ។
នោះគឺសេវា “ត្រាំស្រាបៀរ” ។ តាមសណ្ឋាគារ U Sladka នៅប្រាប់ឲ្យដឹង នោះការត្រាំស្រាបៀរ វាជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បន្ធូរសាច់ដុំ ពិសេសរក្សាស្បែកឲ្យនៅរលោងទន់ល្មើយ ។
លើសពីនេះទៀត អតិថិជននៅអាចជ្រើសរើសការត្រាំស្រាបៀរសុទ្ធ ឬ លាយទឹករ៉េ ព្រមទាំងអាចបន្ថែមរុក្ខជាតិផ្សេងៗ... ។
សណ្ឋាគារនេះ ស្ថិតនៅជាប់រោងចក្រស្រាបៀរគ្រួសារ Chodovar ហេតុនេះ ពុំខ្លាចខ្វះខត “វត្ថុធាតុដើម” ទេ ៕
