លោកតាណូអែល និងនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាជំនួយការត្រូវ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រោយពីបានបើករទេះ របស់ពួកគេបុកជញ្ជាំងដោយសារ តែស្ថានភាពស្រវឹងជោគរួចមក ហេតុការណ៍តាណូអែល បើករទេះបុកជញ្ជាំងនេះ បានកើតឡើងនៅ ប្រទេសប៉ូឡូញ ខណៈពេលអ្នកទាំងពីរកំពុង ជិះរទេះសេះស្រែកច្រៀង អបអរបុណ្យណូអែល នៅពីមុខផ្សារមួយ។
ក្នុងពេលកំពុងតែច្រៀងនោះ ស្រាប់តែសេះរបស់ពួកគេផ្អើលដោយសារស៊ីផ្លេឡានរួចអូសរទេះទាំង មូលទៅបុកជញ្ជាំងតែម្ដង។ពីដំបូង មានមនុស្សម្នាជាច្រើនបាននាំកូនៗរបស់ពួកគេដើរ ទៅកាន់រទេះតា ណូអែល តែស្រាប់តែឃើញហេតុការណ៍បែបនេះ។
បច្ចុប្បន្ន ទាំងតាណូអែលវ័យ៥១ឆ្នាំ និងនារីជាជំនួយការវ័យ៣១ឆ្នាំបានទទួលរងការបោកក្បាលធ្ងន់ធ្ងរ គួរសម។ ប៉ូលិសបានឲ្យដឹងថា ពួកគេទាំងពីរនាក់នឹងត្រូវជាប់ការចោទប្រកាន់ពីបទ បើកបរក្នុង ស្ថានភាពស្រវឹងផងដែរ។