តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា ស្របពេលជាមួយនឹង ការងារសិល្បៈខាងក្រៅ ក៏ដូចជាជីវិស្នេហាឯកជនហាក់កំពុង តែទទួលបានភាពជោគជ័យទៅមុខ ជាបណ្តើរនេះដែរ នាងក៏ស្រាប់តែមាន ឱកាសថ្មីចូលមកដល់ គឺការចូលខ្លួនច្រៀងឱ្យផលិតកម្មក្នុងស្រុកគឺ DiamondMusic។មិនតែបុ ណ្ណោះ នាង ក៏ត្រូវបានផលិតកម្មមួយនេះ កំពុងតែលើកស្ទួយកេរ្តិ៍ឈ្មោះល្បីទៀតផង។
បើតាមប្រភពព័ត៌មាននិយាយ ចេញពីរង្វង់អ្នកសិល្បៈសិ្នតស្នាល តារាស្រីសម្បុរស្រអែមរូបនេះ បាននិយាយប្រាប់ឱ្យដឹងថា ក្រោយពីកញ្ញា គង់ ចាន់រដ្ឋា ចុះកុងត្រាទទួលយល់ ព្រមធ្វើជាតារាចម្រៀងឱ្យផលិតកម្មDiamondMusic រួចមកពេលនេះនាងត្រូវបាន ខាងផលិតកម្មពេញចិត្ត និង កំពុងតែជ្រោមជ្រែង ដោយការលើស្ទួយឱ្យមានឱកាស ចេញបទចម្រៀងក្នុងវ៉ុលថ្មីចំនួន ៣ក្នុង ពេលដ៏ខ្លីខាងមុខនេះ។
ប្រភពពដដែលបាននិយាយទៀតថា បទចម្រៀងទាំង៣បទ របស់តារាចម្រៀងមកពីដែនដីសៀម រាប អង្គរកញ្ញា គង់ ចាន់ដ្ឋា បច្ចុប្បន្នខាងផលិតកម្ម កំពុងតែរាប់ចំដើម្បីដាក់ចេញលក់ ក្នុងទីផ្សានៅ ពេលខាងមុខនេះ។
ម្យ៉ាងទៀងបើតាមគេដឹងគឺតារាស្រីរូបនេះ ក៏អាចនឹងទាញបានការគាំទ្រ និងប្រជាប្រិយភាពបន្ថែមទៀត តាមរយៈចម្រៀងថ្មីចំនួន៣បទ របស់នាងផងដែរ។
ប្រភពខាងលើបានបញ្ជាក់ថា នេះពេលខាងម្ចាស់ផលិតកម្ម ហាក់ដូចជាកំពុងតែចាប់អារម្មណ៍ និង ពេ ញចិត្តទៅលើតារាស្រី គង់ ចាន់រដ្ឋា ខណៈដែលទស្សនិកជន ជាគាំទ្រក៏កំពុងតែផ្តល់ ការគាំទ្រយ៉ាងច្រើនគួរសម ទៅលើតារាស្រីដួងនេះ។យ៉ាងណាក្តីគេនៅមិនទាន់ដឹងទេថា តើបទចម្រៀងទាំង៣ បទរប ស់នាងនៅផលិតកម្ម Diamond Music អាចនឹងទទួលបានការគាំទ្រខ្លាំងប៉ុណ្ណា នៅលើទីផ្សានោះទេ?
អ្នកចម្រៀងកញ្ញា គង់ ចាន់រដ្ឋា ក្នុងអាជីពជាអ្នកសិល្បៈមួយរយៈពេលនេះ គេសង្កេតឃើញថាកំពុងសាងកេរ្តិ៍ឈ្មោះល្បី តាមរយៈការបង្ហាញសមត្ថភាព នៃការច្រៀង បូករួមនឹងបទពិសោធន៍សិល្បៈជាយូឆ្នាំ។ការបោះជំហានទៅមុខជាមួយនឹង អាជីពជាអ្នកសិល្បៈនេះ ហើយទើបធ្វើឱ្យតារាចម្រៀងស្រី សម្បុលស្រអែមស្រស់ ដែលមានដើមកំណើតចេញមកពី ខេត្តសៀបរាមអង្គរ គង់ ចាន់រដ្ឋា កំពុងតែមានហាងឆេងសម្រាប់ទីផ្សាក្នុងស្រុក ។
កញ្ញា គង់ ចាន់រដ្ឋា ចាប់តាំងពីក្នុងអំឡុងចុងឆ្នាំ២០១២ រហូតមកដល់ចុងឆ្នាំ២០១៣នេះ នាងបាននឹងកំពុង បញ្ហាញសមត្ថភាពជាច្រើន តាមរយៈការច្រៀងនៅក្នុងផលិតកម្ម ច្រៀងនៅតាមបណ្តា ស្ថានី យន៍ទូរស្សន៍ តួសម្តែងខ្សែរឿងនិង ថតស្ប៉តពាណិជ្ជកម្មជាដើម៕




