ខេត្តស្វាយរៀង៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនំាគណបក្សមួយ ចំនួនទៀត បានទៅចូលរួមធ្វើបាតុកម្មតវ៉ាជាមួយក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាត់ធេន ក្នុងសង្កាត់បាវិត ក្រុងបាវិត នាព្រឹកថ្ងៃទី២៣ ធ្នូ ២០១៣ ។
គួរបញ្ជាក់ថា ក្រុមកម្មករជាច្រើនពាន់នាក់ នៅរោងចក្រជាង៣០ក្នុងតំបន់សេដ្ឋកិច្ចខាងលើ បាននំាគ្នាតវ៉ាតំាងពីថ្ងៃទី១៧ ធ្នូ ២០១៣ ដើម្បីទាមទារដំឡើងបា្រក់ខែ ឲ្យថៅកែលុបចោលកិច្ចសន្យារយៈពេលខ្លី និង បញ្ឈប់ការរើសអើសហជីពជាដើម ៕

ប្រភព កោះសន្តិភាព