ភ្នំពេញ: រហូតដល់ម៉ោងជាង ៩ ព្រឹក ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៣ ប្រជាពលរដ្ឋជាច្រើននាក់ ដែលភាគច្រើនជាស្ត្រីក្រុមអ្នកភូមិបឹងកក់ បានមកបិទផ្លូវ ទាមទារយុត្តិធម៌ នៅមុខសាលារាជធានីភ្នំពេញ។ ក្រុមអ្នកភូមិ មិនសុខចិត្តទៅនឹងការបង្ក្រាបពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរ លើក្រុមអ្នកតវ៉ា កាលពីព្រឹកថ្ងៃអង្គារ ទី២៤ធ្នូ។
មកដល់ម៉ោង ៩ និង ៣០ នាទី ព្រឹកនេះ មិនទាន់មានវិធានការបង្ក្រាប ឬក៏បើកផ្លូវ ពីសំណាក់អាជ្ញាធរសមត្ថកិច្ច នៅឡើយទេ។
ជាការកត់សម្គាល់ មកដល់ថ្ងៃពុធ ទី២៥ធ្នូនេះ ចូលដល់ថ្ងៃទី៣ហើយ ដែលពលរដ្ឋបឹងកក់ ដោយមានការចូលរួមពីព្រះសង្ឃផង បានជួបជុំតវ៉ា និងបិទផ្លូវ នៅមុខសាលារាជធានីភ្នំពេញ។ ក្រុមអ្នកភូមិ ស្នើសុំឲ្យអភិបាលរាជធានីភ្នំពេញ ផ្តល់សំណងបន្ថែមដល់ពួកគាត់ ដែលបានរុះរើលំនៅដ្ឋានចេញពីបឹងកក់ កាលពីពេលថ្មីនេះ។ អ្នកភូមិកាលណោះ ទទួលបានសំណង ៨.៥០០ ដុល្លារ ជាថ្នូរនឹងការចាកចេញពីតំបន់បឹងកក់។ ប៉ុន្តែពួកគាត់ អះអាងថា សំណងនោះតិចតួច មិនអាចយកទៅទិញផ្ទះថ្មីនៅ បានទេ៕
.jpg)
.jpg)
.jpg)
source : cen