បុរសស្ត្រីមួយក្រុមដែលស្រាតអាវចេញអស់ បានមកប្រមូលផ្តុំតវ៉ានៅ ឆ្នេរសមុទ្រIpanema នៅប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដើម្បីតវ៉ាប្រឆាំងបំរាមស្រាតនៅឆ្នេរសមុទ្រនៅទីក្រុងRio de Janeiro ក្នុងប្រទេសនេះ។
ប៉ុន្តែ ការស្រាតល្វែងខាងលើអស់របស់ក្រុមស្ត្រីនេះ មិនបានទាក់ទាញការចូលរួមច្រើនពីស្ត្រីផ្សេងៗទៀតនៅទីនោះទេ ដោយមានស្ត្រីផ្សេងទៀតតែពីរបីនាក់ប៉ុណ្ណោះ បានចូលរួមតវ៉ានេះដោយដោះអាវចេញពីខ្លួនប្រាណបែបនេះ។
ក្រុមអ្នកកាសែត ចោមរោមថតរូបរាអាក្រាតនៃក្រុមស្ត្រីទាំងនេះដែលតវ៉ាប្រឆាំងបំរាមស្រាតនេះ
ពួកបុរសមួយក្រុមដែលគូរូបជារាងសុដន់លើដើមទ្រូងរបស់ពួកគេ បានគាំទ្រការតវ៉ារបស់ក្រុមស្ត្រីនេះ
ក្រុមអ្នកកាសែតច្រើនាក់ បានចោមរោមថតរូបរាអាក្រាតនៃក្រុមស្ត្រីទាំងនេះ នៅពេលដែលពួកគេបានតវ៉ាប្រឆាំងបំរាមស្រាតនេះ ។
ពួកបុរសមួយក្រុមដែលគូរូបជារាងសុដន់លើដើមទ្រូងរបស់ពួកគេ បានគាំទ្រការតវ៉ារបស់ក្រុមស្ត្រីនេះ ។
តាមច្បាប់ប្រេស៊ីលនេះ ស្ត្រីដែលគ្មានការបិទបាំងដើមទ្រូងរបស់ពួកគេ ត្រូវបានចាត់ទុកថាជាសកម្មភាពអាសអាភាសដែលមានការទាញ់ទាញផ្លូវភេទ ហើយអ្នកដែលប្រឆាំងច្បាប់នេះ អាចប្រឈមការជាប់គុកពី៣ខែទៅមួយឆ្នាំ ឬ ត្រូវបានផាកពិន័យជាប្រាក៕
source : cen