តារាម៉ូដែលចិនមួយរូបដោយសារតែមានមហិច្ឆតាចង់ល្បីឈ្មោះ បានទៅឲ្យពេទ្យកែសម្ផស្សនៅកូរ៉េខាងត្បូងកែរូបរាងនាងស្ទើរតែ គ្រប់កន្លែងលើដងខ្លួន។ តាមរូបថតពេលមុនកែសម្ផស្សមួយចំនួន និងសម្ដីផ្ទាល់របស់នាងChen Yi Man បានឲ្យដឹងនាងបានឲ្យពេទ្យវះកាត់មុខ ចង្កេះ ជើង និងរន្ធប្រដាប់ភេទរបស់នាង ព្រោះតែនាងចង់ស្អាត និងមើលទៅឥតខ្ចោះតែម្ដង។ ប៉ុន្តែមុននឹងបានមុខមាត់និងរូបរាងស្អាតនេះ នាងChen Yi Man ត្រូវទទួលការព្យាបាលនិងរង់ចាំរយៈពេលយូរគួរសមទើបទទួលបាន លទ្ធផល។
ដោយសារតែការកែសម្ផស្សនេះ បានធ្វើឲ្យក្រុមហ៊ុនបង្ហាញម៉ូដមួយរបស់ ចិនអញ្ជើញនាងឲ្យទៅធ្វើការជាតារាបង្ហាញម៉ូដព្រោះតែនាងមានមុខ តូច ចង្កេះរាវនិងដើមទ្រូងទ្រលុកទ្រលន់ដូចតុក្កតាបែបនេះ។ Chen Yi Man បានបន្ថែមថានាងមិនខ្មាសអៀននឹងបង្ហាញរូបថតពិតមុននាងកែសម្ផស្ស នោះទេ
តែវាអាចធ្វើឲ្យមហាជនទុកចិត្តថានាងមិនលាក់បាំងនូវរូបរាងពិត របស់នាងឡើយ។
ប្រភព៖ nop70