រៀងរាល់ឆ្នាំឲ្យតែឈានចូលដល់ខែធ្នូ គេសង្កេតឃើញថាស្ទើរតែគ្រប់ស្ថាប័នឯកជនទាំងអស់ បានរៀបចំតុបតែងហាង ឬក្រុមហ៊ុនរបស់ខ្លួនតម្រូវតាមរដូវកាលនេះ ព្រមទាំងមានការផ្តល់ជូន កម្មវិធីសប្បាយៗជាច្រើនដល់អតិថិជនរបស់ខ្លួនផងដែរ។
ដោយឡែក សួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ នឹងមានកាដូពិសេសសំរាប់ផ្តល់ជូនដល់អតិថិជន របស់ខ្លួនចាប់ពីថ្ងៃទី ២៤ ដល់ រហូតដល់ ថ្ងៃ ៣១ ធ្នូ ២០១៣ គឺចំណាយត្រឹមតែ ២ដុល្លារ លោកអ្នកនឹងទទូលបានភេសជ្ជះ មួយកំប៉ុង ព្រមទាំងជិះឧបករណ៍កម្សាន្តទាំងអស់របស់ ឌ្រីមលែនឌ៍ ដោយសេរី ដែលមានដូចជា ឡានបុកគ្នា សំពៅចោរសមុទ្រ រទេះភ្លើងហោះ ទ្វីនទ្វីស្ទ័រ កន្ត្រកយក្ស ពិភពកម្សាន្តកុមារ និងឧបករណ៏កម្សាន្តជាច្រើនទៀត។
លើសពីនេះ ឌ្រីមលែនឌ៍ នឹងប្រគុំតន្រ្តីពិសេសដោយមានការចូលរូមពី សិល្បះករ សិល្បះការនី ជាច្រើនរូបដែលមានដូចជា លោក ម៉ានិតជូបពិទ័រ (Manith Jupiter) កញ្ញា វ៉ានីលឡា (Vanilla) កញ្ញា អេនីហ្សាម (Any Zam) លោក ចក្រារាជ នេនទុំ ក្រុមក្បាចគុណកុងហ្វូ (Kong Fu) ក្រុមក្បាចគុណ ល្បុកកត្តោ ការសម្តែងក្បាច់រាំដ៏អស្ចារ្យ ការសម្តែងសៀករហ័សកម្ម និងការសម្តែងបែប កំប្លុកកំប្លែងដែលធ្វើឲ្យលោកអ្នកទប់សំណើចមិនបាន។ កាន់តែពិសេស លោកអ្នកនឹងបានរីករាយ ជាមួយការដើរជាក្បួនរបស់ តាសាន់តា អមទៅដោយរូបសត្វប្លែកៗជាច្រើនទៀតផង។
កុំភ្លេចអញ្ជើញចូលរួមឲ្យបានច្រើនកុះករទាំងអស់គ្នានៅសូនកម្សាន្តទំនើប ឌ្រីមលែនឌ៏ ដើម្បីទទួលយកភាពរីករាយជាមួយការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃទី ២៤ ដល់ រហូតដល់ ថ្ងៃ ៣១ ធ្នូ ២០១៣ ។