នៅប្រលានយន្តហោះ Katowice-Pyrzowice ឪពុកម្នាក់បានដាក់ឱ្យកូនទើបចេះវៀរអង្គុយលើតុក្បែរវ៉ាលីខ្លួន ។ កំពុងតែពាក់អាវ ស្រាប់តែក្មេងនោះធ្លាក់ តែសំណាងល្អសន្តិសុខប្រលានយន្តហោះម្នាក់ បានហក់ចាប់ក្មេងបានយ៉ាងល្អមិនឱ្យមានគ្រោះថ្នាក់អ្វីឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅប្រទេសប៉ូឡូញ ប៉ុន្តែវីដេអូនេះទើបតែបញ្ចេញឱ្យឃើញក្នុងពេលថ្មីៗនេះ។ ពាក់ព័ន្ធការជួយសង្គ្រោះក្មេងនេះ សន្តិសុខរូបនោះត្រូវបានគេផ្ដល់ប្រាក់លើកទឹកចិត្តបន្ថែមពីលើប្រាក់ខែរបស់គាត់៕
ប្រភព៖ liveleak