គ្រួសារមួយដែលរស់នៅតំបន់ដាច់ស្រយាលក្នុង សង្កាត់Chaparhar ប្រទេសអាហ្វហ្គានីស្ថានបានកើតកូនភ្លោះស្រីពីរនាក់។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺ ទារិកាម្នាក់ក្នុងចំណោមកូនភ្លោះទាំងពីរនេះ មានដុះក្បាលមួយទៀត។

ទារិកាដែលមានក្បាលដល់ទៅពីរនោះ កើតមកបាន៣ខែហើយ ហើយដោយសារតែក្បាលទីពីររបស់នាងដុះមកជាប់គ្នាធ្វើឲ្យនាងពិបាក គេង។ គ្រូពេទ្យបានសម្រេចវះកាត់ក្បាលទីពីរនោះចេញ និងទទួលបានជោគជ័យដោយមិនបង្កគ្រោះថ្នាក់ដល់សុខភាពទារិកាឡើយ។
គ្រូពេទ្យសន្និដ្ឋានថា ក្បាលដែលដុះមកមួយទៀតនោះទំនងជាកូនភ្លោះទីបីដែលមិនអាចវិវត្ត មកជាគភ៌ពេញលក្ខណៈដូចគេ ទើបមកដុះជាប់នឹងកូនទី២នេះបែបនេះទៅ។ ខាងមន្ទីរពេទ្យក្នុងក្រុងJalalabad បានបើកការវះកាត់ជួយសង្គ្រោះទារិកាកម្សត់នេះដែលត្រូវចំណាយ ប្រាក់ប្រមាណ ៥ពាន់ដុល្លារ ដោយមិនគិតថ្លៃ៕
ប្រភព៖ nob70