កាល​ពី​ថ្មីៗ​នេះ​ទូរទស្សន៍​ឥណ្ឌូណេស៊ី​មួយ​បាន​ចេញ​ផ្សាយ​ថា មាន​ស្ត្រី​ម្នាក់​មាន​ខ្សែលួសដុះ​ចេញ​ពី​ក្នុង​ពោះ​ដោយ​មិន​ដឹង​មូលហេតុ។

ed75fe6580bca12eb76431640a45783c_XL

ស្ត្រី​ចម្លែក​នេះ​មាន​ឈ្មោះ NOORSYAIDAH អាយុ៤០ឆ្នាំ​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​ជនជាតិ​ឥណ្ឌូណេស៊ី។

រឿង​មិន​គួរ​ឱ្យ​ជឿ​នេះ​បាន​កើត​លើ​​ស្រ្តី​រូបនេះ​នៅ​ឆ្នាំ១៩៩១។ ខ្សែលួស​ដែល​ដុះ​ចេញ​​ពី​ទ្រូង​ និង​ពោះ​របស់​គាត់​មាន​ប្រវែង​១០ទៅ២០សម។ ១សប្ដាហ៍​ក្រោយ​មក​ខ្សែ​លួស​​ទាំងនេះ​បាន​​ជ្រុះ​ទៅ​វិញ តែ​១ខែ​មក​ទៀត វា​មិន​បាន​ជ្រុះ​ឡើយ​ ហើយ​ចេះ​តែ​ដុះឡើងដែល​បណ្ដាល​ឱ្យ​គាត់​មាន​ការឈឺចាប់។

>> ទារិការ​ក្បាល​ពីរ​ បានទទួល​​ការ​វះកាត់​ដោយ​ជោគជ័យ

ប្អូន​ស្រី​របស់ NOORSYAIDAH ឱ្យ​ដឹង​ថា នាង​ព្យាយាម​ជួយ​បង​ស្រី​ដោយ​កាត់​តម្រឹម​វា។ អ្នក​ជំនាញ​៤នាក់​ហើយ ដែល​បាន​ជជែក​គ្នា​ពី​បញ្ហា​នេះ ហើយ​បាន​ព្យាបាល​បង​ស្រី​នាង​ច្រើន​ផ្លូវ​ផង​ដែរ។ ទោះបីជា​យ៉ាងណា គ្រូ​ពេទ្យទាំងនោះ​​នៅមិន​អាច​រក​ឃើញ​ថា​ វា​កើត​ឡើយ​ដោយសារ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ។



ក្រុម​គ្រូពេទ្យ​បាន​ថត X-Ray ឆ្លុះ​ពោះ​នាង ដោយ​បាន​ដឹង​ថា​ ក្នុង​ពោះ​មាន​ខ្សែ​លួស​​ជាង៤០សរសៃ ហើយ​ខ្សែ​លួសខ្លះ​បាន​ដុះ​ចេញ​បី​ស្បែក​នាង។ យ៉ាងណាមិញ​គ្រូពេទ្យ នៅ​តែ​មិន​ទាន់​តំណត់​បាន​ថា​ជំងឺ​នេះ​កើត​ដោយសារ​អ្វី​នៅ​ឡើយ។ ​