ប្រភព LookingTodayរុស្ស៊ី ៖ ប្រហែលជាមានការធុញទ្រាន់ នឹងព្រឹត្តិការណ៍កីឡាធម្មតាហើយមើលទៅ បានជាមន្ត្រីយោធារុស្ស៊ី បង្កើតកម្មវិធីកីឡាបាញ់កាំភ្លើងរថក្រោះ (រថពាសដែក) នេះឡើង។ កីឡារបាញ់កាំភ្លើងរថក្រោះនេះ គឺជាយន្តកម្មកីឡាថ្មីមួយ មិនធ្លាប់មាន នៅលើពិភពលោក។
កម្មវិធីដ៏ចម្លែកមួយនេះ បានប្រារព្ធឡើងកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ កន្លងទៅ នៅតំបន់ Alabino ប្រទេសរុស្ស៊ី ដោយមានការចូលរួមសម្តែងដោយ កងទ័ពយោធារុស្ស៊ីជាច្រើន មកពីតំបន់ Kazakhstan, Armenia និងតំបន់ Belarus ដោយពួកគេមានភាពស្ទាត់ជំនាញ ជាមួយនឹងរថគ្រោះ T-72Bs ។
ស្ថិតនៅក្នុងជុំដំបូងនៃកម្មវិធី យោធាធ្វើការបង្ហាញបាញ់កាំភ្លើងធំរបស់រថគ្រោះ ក្នុងចំងាយ ២.២០០ម៉ែត្រ និងការបើកប្រណាំងរថគ្រោះនៅលើទីវាល។ ជុំទី២ យោធាបង្ហាញ ការបាញ់កាំភ្លើងយន្តប្រវែង ៧,៦២មីលីម៉ែត្រ ក្នុងរយៈចំងាយពី ៦០០ ទៅ ៧០០ម៉ែត្រ។ ឯជុំចុងក្រោយ យោធាបង្ហាញសមយុទ្ធ ឆ្លងកាត់ឧបសគ្គជាច្រើនដូចជា ឆ្លងកាត់ភ្នំ, ឆ្លងកាត់ទឹក, តំបន់មានគ្រាប់មីន, ស្ពាន និងឆ្លងកាត់ផ្លូវបិទជាដើម។
កម្មវិធីមួយនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu ជាអ្នកបង្កើតកម្មវិធីនេះឡើង បាននិយាយថា សម្រាប់កម្មវិធីមួយនេះ ប្រហែលជាត្រូវរៀបចំឡើង នៅឆ្នាំក្រោយៗទៀត៕




ដកស្រង់ពី ខ្មែរណូត