យោងតាមបណ្ដាញសារព័ត៌មាន jewsnews បានចុះផ្សាយថា ប្រភពជិតស្និទ្ធនឹងការិយាល័យលោកប្រធានាធិបតីអាមេរិក អះអាងថា លោកអូបាម៉ាបានខឹង និងខកចិត្តយ៉ាងខ្លាំងបន្ទាប់ពី
លោកពូទីនប្រធានាធិបតីរុស្សី Unfriend នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
រឿងដ៏គួរឲ្យឆ្ងល់នោះគឺលោកពួទីនមិនបាន Unfriend លោក Joe Biden អនុប្រធានាធិបតីអាមេរិកនោះឡើយ។ ប្រការនេះ បានធ្វើលោកអូបាម៉ា អាក់អន់ចិត្ត និងខឹងសម្បាកាន់តែខ្លាំង។
ប្រភពបានបញ្ជាក់ទៀតថា លោកអូបាម៉ា ក៏មិនបានបង្អង់យូរដែរ លោកបាន log ចូលគណនីបណ្ដាញ Twitter របស់លោក និងបាន Unfollow លោកពួទីនភ្លាមៗនៅលើ Twitter។ ការសងសឹកគ្នាទៅវិញទៅមកតាមបណ្ដាញសង្គមរបស់មេដឹកនាំប្រទេស មហាអំណាចទាំងពីរខាងលើ បានធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចាត់ទុកថា ជារឿងមួយគួរឲ្យអស់សំណើចបង្កប់ទៅដោយមន្ទិលសង្ស័យនៅក្នុងនោះ ទៀតផង។ នៅពេលដែលអ្នកយកព័ត៌មាន ចោទសំណួរទៅលោក Joe Biden អនុប្រធានាធិបតីអាមេរិក លោកបាននិយាយថា ជាការពិត ការផ្ដាច់ទំនាក់ទំនងតាមបណ្ដាញសង្គមពីសំណាក់លោក ពូទីន ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់លោកអូបាម៉ា។ ក៏ប៉ុន្តែ លោកបានបញ្ជាក់បន្ថែមថា វាគ្មានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ហើយលោកអូបាម៉ា នឹងបំភ្លេចរឿងនេះនៅពេលឆាប់ៗខាងមុខ។
ថ្វីត្បិតតែលោក Biden បានលើកឡើងបែបនេះក្តី តែក្រុមអ្នកវិភាគគិតថា ការផ្ដាច់ទំនាក់ទំនងតាមបណ្ដាញសង្គមរបស់ប្រមុខរដ្ឋទាំងពីរ ខាងលើ អាចបណ្ដាលមកពីការមើលមុខគ្នាមិនចំលើទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលកំពុងផុយស្រួយស្រាប់ក្នុងសំណុំរឿង Edwaqrd Snowden។ សំណុំរឿងនេះ បានធ្វើឲ្យលោកអូបាម៉ា សម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូល (G-20) របស់ប្រទេសសេដ្ឋកិច្ចជឿនលឿន ដែលនឹងធ្វើឡើងនៅទីក្រុង Saint Petersburg ទឹកដីរុស្សីនៅដើមខែកញ្ញា ខាងមុខនេះ៕
ដកស្រង់ពី : សប្បាយ