Polar Loop អាចតាម ដានបណ្តាសកម្មភាព របស់អ្នកហើយផ្តល់ មកវិញនូវការទូន្មានដ៏ល្អ ចំពោះសុខភាព ។
យើងធ្លាប់បានស្គាល់ពីឧបករណ៍តាមដានសុខភាពផ្សេងៗ ជាអារិ៍ៈ Nike+Fuel Band, Jawbone Up,.... ហើយថ្មីៗនេះ ក្រុមហ៊ុន Polar បន្តឧទ្ទេសនាមផលិតផលថ្មី ឈ្មោះថា Polar Loop ដែលមានសណ្ឋានជាកងដៃ ជួយអ្នកឃ្លាំមើលសុខភាពច្រើនមុខ ។
តាមការឲ្យដឹងពីផលិតករ Loop ជាឧបករណ៍តាមដានសុខភាពដំបូងគេ ដែលមានសមត្ថភាពប្រឆាំងការជ្រៀបទឹក ហើយអ្នកអាចពាក់វាបាន ទាំងពេលហែលទឹក ។ Loop អាចភ្ជាប់បានជាមួយ iPhone តាមច្រក Bluetooch ឆ្លងកាត់ប្រតិបត្តិការ Polar Flow អភិវឌ្ឍស្រាប់ក្នុង App Store ។
