នាងអ៊ែនជែលីណា ចូលី មានក្តីបារម្ភជាខ្លាំងអំពីស្ថានភាពជំងឺរបស់នាង និង តាមសេចក្តីរាយការណ៍មានក្តីបារម្ភថា នាងនឹងស្លាប់នៅវ័យក្មេងបំផុត ដោយសារតែប្រវត្តិគ្រួសាររបស់នាង។
យោងតាមអត្ថបទមួយនៅលើកាសែត Asian Town របាយការណ៍នានាលាតត្រដាងថា គូដណ្តឹងប្រ៊ែត ភីត និង ម្តាយកូនតូចៗប្រាំមួយនាក់រូបនេះបារម្ភថា នាងអាចរស់បានត្រឹមបីឆ្នាំទៀតប៉ុណ្ណោះ។

ទស្សនាវដ្តី Globe បានរាយការថា នាងចូលីព្រួយបារម្ភអំពីការស្លាប់រហូតដល់នាងបានសរសេរក្នុង "បញ្ជីប្រចាំថ្ងៃ" នូវគោលដៅដែលត្រូវបំពេញមុនពេលនាងស្លាប់ទៅទៀតផង។
នាងអ៊ែនជែលីណា ចូលី ដែលថ្មីៗនេះមានវ័យ ៣៨ ឆ្នាំ បានទទួលការវះកាត់សុដន់ទាំងគូជាការបង្ការដើម្បីកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកសុដន់ និង មានផែនការទទួលការវះកាត់បន្ថែមទៀត ដោយសារតែមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកអូវែ។
ប្រភពស្និទ្ធនឹងប្រ៊ែត ភីត និង នាងចូលីបានលាតត្រដាងថា "នាងអ៊ែនជែលីណាកំពុងព្យាយាមរស់នៅក្នុងជីវិតរបស់នាងឲ្យបានពេញលេញបំផុត ព្រោះនាងមានអារម្មណ៍សៅហ្មងយ៉ាងខ្លាំងដែលនាងនឹងមិនសល់ពេលច្រើនទៀតនោះ។ នាងកំពុងព្យាយាមធ្វើគ្រប់អ្វីៗទាំងអស់ដែលនាងអាចដើម្បីពន្យារជីវិតរបស់នាង ប៉ុន្តែនាងពិតជាជឿថានាងនឹងមិនអាចរស់ដល់អាយុខ្ទង់ពាក់កណ្តាល ៤០ នោះទេ"៕