កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ ដែលស្ដីពីនារីវ័យក្មេងក្លាហានម្នាក់ វ៉ៃចោរ ត្រូវបានអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម ហ្វេកប៊ុក បាននាំគ្នាធ្វើការចែកចាយ យ៉ាងគគ្រឹកគគ្រេង។
យ៉ាងណាមិញ ហេតុការណ៍ ដែលកើតមានឡើងនៅក្នុង វីដេអូនេះបានឲ្យដឹងថា នារីវ័យក្មេងដែលពាក់អាវពណ៌ខៀវនេះ ត្រូវបាន ចោរឆក់យកទូរស័ព្ទ ដៃដែលមានម៉ាកស៊េរី ទំនើបនោះគឺ iPhone នៅម្ដុំផ្សាររាត្រី នៃមាត់ទន្លេ។ តែដោយសំណាងល្អ នារីនេះបានចាប់ចោរនេះបាន និងវ៉ៃចោរនេះ ឡើងទ្រោមខ្លួន និងចោរនេះក៏ទទួលបានការស្វាគមន៍ ម្នាក់មួយដៃមួយជើង ពីសាធារណៈជនផងដែរ។
ទោះជាយ៉ាងណា មានមនុស្សជាច្រើនបានសរសើរពីភាពក្លាហាន របស់យុវតីនេះ ដែលអាចប្រឈមមុខ និងវ៉ៃចោរបែបនេះបាននោះ ដែលមិនពួកគេមិនដែល ជួបប្រទះនារីណាដែលក្លាហាន បែបនេះពីមុននោះទេ។
ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភពពី
ខ្មែរឡូត