ជាធម្មតាសត្វដង្កូវ គឺជាសត្វដ៏កខ្វក់ និង គួរអោយខ្ពើមដោយសារតែវា តែងនៅជាមួយនឹងវត្ថុស្អុយរលួយ ដូចជាកាកសំណល់ និង ខ្មោចសត្វ ឬ ខ្មោចមនុស្សជាដើម។ ពពួកសត្វតូចល្អិតទាំងនេះ គឺមានប្រភពមកពីខាងក្នុងសាច់ស្អុយរលួយ តែវាមានប្រសិទ្ធិភាពជាពិសេសក្នុងការ ព្យាបាល និង សម្អាតនូវមុខរបួស អោយឆាប់បានជាសះស្បើយបាន យ៉ាងល្អទៅវិញ។
វិធីព្យាបាលបែប បុរាណនេះ ត្រូវបានគេហៅថា ការព្យាបាលដោយប្រើដង្កូវ កំចាត់មេរោគ ឬ បាក់តេរីអាក្រក់។ វាត្រូវបានគេយកទៅដាក់ នៅពីលើមុខរបួស ដែលមានជាលិកា ត្រូវបានចម្លងរោគ ដែលពពួកដង្កូវនេះ អាចជួយសម្លាប់បាក់តេរី និង ជម្រុញនូវការជាសះស្បើយបាន ។ នៅពេលដែលកោសិកា ដែលងាប់ និង មានការបង្ករោគត្រូវបានរលាយបាត់អស់ហើយ នោះដង្កូវទាំងនេះ នឹងត្រូវបានគេ ចាប់យកចេញ ពីមុខរបួសវិញ ៕
ប្រភព:health.com.kh