Hasebe Yu កើតនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៨៦ នៅក្នុងទីក្រុង Gifu នៃប្រទេសជប៉ុន។ នាងមានឈាមប្រភេទ A កំពស់ ១៥៥សង់ទីម៉ែត្រ ទំហំដើមទ្រូង ៧៥សង់ទីម៉ែត្រ ទំហំចង្កេះ ៦០សង់ទីម៉ែត្រ និងទំហំត្រកៀក ៨០សង់ទីម៉ែត្រ។
Hasebe Yu គឺជាតារាចម្រៀង និងសម្តែងរបស់ប្រទេសជប៉ុន ដ៏ល្បីល្បាញមួយរូប។ នាងគឺជាអតីតសមាជិកមួយរូបក្នុងចំណោមសមាជិក៣នាក់ដើមដំបូងនៃក្រុម នារី Dream។
នៅពាក់កណ្តាលឆ្នាំ ២០០៧ នាងបានចូលរួមជាមួយនឹងក្រុម Kingyo។ នាងបានច្រៀងចម្រៀងបានជាច្រើនបទ ព្រមទាំងសម្តែងថតកុន និងរឿងភាគតាមបណ្តាស្ថានីយ៍ទូរទស្សន៍ជាច្រើនថែមទៀតផង៕