ប៉ូលីសបាននិយាយថា បុរសម្នាក់បានស្ទុះចូលផ្ទះមួយខ្នងនៅក្នុងទីក្រុង Nagoya នៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃសៅរ៍ ហើយបានចាក់កាំបិតលើមនុស្សបីនាក់ បន្ទាប់មកក៏ចាក់ខ្លួនឯងតាមក្រោយ។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងសង្កាត់មួយនៅក្នុង Mizuho Ward នៅប្រហែលជាម៉ោង ៩ព្រឹក។ ជនសង្ស័យមានឈ្មោះ Yutaro Sugiura អាយុ២៥ ឆ្នាំ បានឆ្មក់ចូលតាមបង្អួចមួយនៅក្នុងផ្ទះ ដោយមានកាន់កាំបិត។
ជនសង្ស័យរូបនេះបានចាក់ស្ត្រីអាយុ ២៧ឆ្នាំម្នាក់ និងម្តាយស្ត្រីរងគ្រោះ អាយុ ៥៥ឆ្នាំ ហើយជីតារបស់ស្ត្រីរងគ្រោះអាយុ ៨០ឆ្នាំ។ បន្ទាប់មកជនសង្ស័យបានចាក់ចំដើមទ្រូងខ្លួនឯង។ ប៉ូលីសនិយាយថា ជនរងគ្រោះទាំង៣ ពុំមានគ្រោះថ្នាក់ដល់ជីវិតទេ។
ជនសង្ស័យគឺជាជននិកម្មភាព ហើយស្ត្រីរងគ្រោះអាយុ ២៥ឆ្នាំនោះ គឺនាងធ្លាប់មានទំនាក់ទំនងជាមួយជនសង្ស័យ ប៉ុន្តែបានបែកគ្នា។ ឪពុកម្តាយរបស់ស្ត្រីរងគ្រោះធ្លាប់បាននិយាយជាច្រើនដងពីអកប្ប កិរិយារបស់ជនសង្ស័យ៕