ជាការពិត ចំណង់រួមភេទបុរសតែងមានកម្រិតនិងយោងទៅតាមស្ថានភាពពេលវេលា ដៃគូ និងអារម្មណ៌របស់បុគ្គលផងដែរ ចំណែកលឹង្គរបស់គេក៏ដូចគ្នា។ តែពេលខ្លះលឹង្គក៏ឡើងរឹង ហើយពេលខ្លះក៏ទន់ទៅដោយឯកឯង?
នេះជាចំងល់មួយ ហើយក៏ជាបញ្ហាដែលបុរសសឹងតែគ្រប់គ្នាបានជួបប្រទះដែរ តើមេនទេ? ។ បើដូច្នេះ តើមានវិធីសាស្រ្តីអ្វីអាចបំបាត់វាបាន? តើមកពីមូលហេតុអ្វីទើបវាចេះតែឡើងរឹងពេលចិត្តមិនចង់ និងទន់ជ្រាយពេលចិត្តកំពុងពុះកញ្ជ្រោលនោះ?
ខាងក្រោមនេះ នាវានឹងដកស្រង់អត្ថបទមួយដែលបានចុះផ្សាយដោយគេហទំព័រ សុខភាព ល្បីល្បាញក្នុងស្រុកមួយដែលមានចំណងជើងថា «ជឿទេ លឹង្គក៏ចេះស៊ីអារម្មណ៌»..៖
មានស្ថានភាពជាច្រើនដែលបុរសម្នាក់អាចនឹងធ្វើអោយលិង្គរឹងបាន នៅ ក្នុងពេលវេលាដែលមិនសមស្របណាមួយ ហើយបុរសប្រហែលជាមិនចង់អោយវាកើតឡើងទេ ប៉ុន្តែលិង្គនោះបែរជារឹងដោយខ្លួនឯងទៅវិញ។ មានពេលវេលាខ្លះដែរនៅពេលបុរសម្នាក់ចង់អោយលិង្គឡើងរឹង តែវាបែរជាមិនរឹងទៅវិញ។ ស្ថិតក្នុងស្ថានភាពទាំងអស់នេះ លិង្គដូចជាធ្វើជាចរិតមួយដែលគេហៅថា “ស៊ីអារម្មណ៍” អញ្ចឹង។
នៅពេលលិង្គឡើងរឹង (មិនរឹង) ដែលត្រូវបានគ្រប់គ្រងដោយព័ត៌មានចេញពីផ្នែកជាច្រើននៃប្រព័ន្ធ សរសៃប្រសាទ មិនមែនតែងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កំពុងតែចង់ធ្វើទាំងអស់ នោះទេ។ ប្រព័ន្ធទាំងពីរដែលបញ្ជូនសញ្ញាទៅលិង្គដោយឯករាជ្យ និងស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្សបុរសម្នាក់គឺប្រព័ន្ធ សរសៃប្រសាទ Sympathetic និង Autonomic។ ការគ្រប់គ្រងរបស់ខួរក្បាលដែលធ្វើអោយលិង្គរឹងដោយអឆន្ទះកើតឡើង ក្នុងនៅពេលដេក ឬពេលភាពភ្ញាក់ព្រឹកឡើង។
ចំពោះបុរសដែលធ្វើអ្វីៗដោយឆន្ទះអាចមានឥទ្ធិពលធ្វើអោយលិង្គ ឡើង រឹងបានទាំងន័យវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែលិង្គត្រូវបានដាក់ត្រូវទទួលបែបនេះតាមរយៈប្រព័ន្ធ សរសៃប្រសាទរាងកាយផ្សេងៗទៀត ដែលជាហេតុធ្វើអោយលិង្គរឹងកាន់តែខ្លាំង ប៉ុន្តែបុរសខ្លួនឯងអាចនឹងគ្រប់គ្រងរឿងនេះបានតិចតួច ឬអត់តែម្តង។ លើសពីនេះទៅទៀត ប្រតិកម្មរាងកាយធម្មតា (លំហូរឈាម, ការប៉ះពាល់នឹងមជ្ឈដ្ឋានត្រជាក់, ខូចសរសៃប្រសាទ) សុទ្ធតែអាចមានឥទ្ធិពលទៅលើលិង្គបានទាំងអស់។
យ៉ាងម៉េចដែរក្រោយពេលបានធ្វើការស្វែងយល់តាមរយៈអត្ថបទមួយនេះ? លោកអ្នកបុរសៗដែលមានបញ្ញា អាចនឹងដឹងនិងរកវិធីជួយដោះស្រាយ តែបើសិនជាលោកអ្នកមានបញ្ហាធ្ងន់ធ្ង សូមប្រញ៉ាប់ប្រញា់ល់ទៅរកគ្រូពេទ្យជំនាញដើម្បីពិគ្រោះ និងព្យាបាល៕
------------
អត្ថបទយោង៖ គេហទំព័រសុខភាព