ស្រីរកស៊ីផ្លូវភេទជនជាតិកូរ៉េប្រមាណជាង
១០ម៉ឺននាក់នឹងធ្វើចំណាកស្រុកទៅកាន់ទីក្រុងតូក្យូជប៉ុននៅ
ឆ្នាំ២០២០ ដើម្បីរកប្រាក់ក្នុងឱកាសប្រកួតកីឡាអូឡាំពិក។
រូបតំណាង
គេគ្រប់គ្នាដឹងថាក្នុងឆ្នាំ២០២០ ជប៉ុននឹងធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក 2020 Olympic Games ដូច្នេះនឹងមានមនុស្ស និងអ្នកជំនួញជាច្រើនមកពីបណ្ដាប្រទេសនានាលើពិភពលោកមកចូលរួម។
បន្ទាប់ពីច្បាប់ប្រឆាំងការជួញដូរមនុស្សអនុម័តនៅឆ្នាំ២០០៤ កន្លែងរកស៊ីជាច្រើននៅកូរ៉េត្រូវបានបិទ ម៉្លោះហើយជប៉ុនជាកន្លែងសុវត្ថិភាពសម្រាប់ពួកគេ។
យ៉ាងណាមិញគេមិនទាន់ដឹងនៅឡើយថា រយៈពេលមករកស៊ីរបស់ក្រុមនារីកូរ៉េទាំងនេះយូរប៉ុណ្ណានោះទេ។ ដោយឡែកក៏មិនមានការបង្ហាញពីការឆ្លើយតបណាមួយរបស់រដ្ឋាភិបាល ជប៉ុននៅឡើយទេចំពោះរឿងនេះ៕
ប្រភព៖ asiantown