គណបក្ស សង្គ្រោះជាតិ បានជួបជុំអ្នកគាំទ្ររបស់ខ្លួនរាប់ពាន់នាក់ នាទីលានប្រជាធិបតេយ្យ នៅរសៀលថ្ងៃទី១ កញ្ញា នេះ ដើម្បីហាត់សមពីរបៀបធ្វើបាតុកម្មអហិង្សាប្រឆាំងលទ្ធផលបោះឆ្នោត ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ កញ្ញា ខាងមុខ។ក្នុងចំណោមអ្នកចូលរួមប្រមាណ ២ពាន់នាក់នោះ
មាន អ្នកចូលរួមប្រមាណ ៦០០នាក់ ឈរតម្រៀបជាជួរ ដើម្បីហ្វឹកហាត់ពីរបៀបធ្វើបាតុកម្មនេះ។ មនុស្ស ៦០០នាក់នោះចែកជាពីរក្រុម ដោយក្រុមទី១ សម្ដែងជាក្រុមអ្នកបាតុកម្ម និងម្ខាងទៀតជាក្រុមអ្នករារាំង។ គោលបំណងសំខាន់នៃការហ្វឹកហាត់នេះ គឺដើម្បីឲ្យក្រុមបាតុករយល់ដឹងពីក្រមសីលធម៌ដែលរៀបចំដោយគណបក្ស សង្គ្រោះជាតិ ដែលមានទាំងរបៀបនិយាយស្ដី របៀបសម្ដែងការតវ៉ាជាដើម។
ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ចូលរួមហ្វឹកហាត់របៀបធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០១៣។ RFA/Mom Sophon
ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រកាសដល់អ្នកចូលរួមក្នុង ពិធីហាត់ធ្វើបាតុកម្មដោយសន្តិវិធីថា ការហាត់បែបនេះ នឹងមានធ្វើម្ដងទៀតនៅថ្ងៃទី៤ ខែកញ្ញា មុននឹងធ្វើបាតុកម្មមែនទែន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។
ប្រភពពី
RFA