ប៉ូលីសនៅក្នុងតំបន់ Dehiattakandiya នៃស្រីលង្កា បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការ រំលោភបំពានផ្លូវភេទ ក្មេងស្រីអនិតិជនម្នាក់ តាមសារព័ត៌មានរបស់ម៊ីរ៉។
តាមការដកស្រង់ បានឲ្យដឹងថា ជនសង្ស័យនេះគឺគ្រូបង្រៀនរាំ របាំរបស់ក្មេងស្រីផ្ទាល់ ដែលជននេះ បាននាំក្មេងស្រីនេះ ទៅកាន់ទីក្រុង Kandy ដើម្បីធ្វើសកម្មភាពរំលោភ និងទុកនាងចោលនាងនៅទីនោះផងដែរ ក្រោយពីរំលោភរួច។ នៅពេលដែលចាប់ខ្លួន បុរសនេះ បានព្យាយាមនិយាយការពារខ្លួនថា ខ្លួនជាអ្នកបួស មិនអាចធ្វើសកម្មភាពបែបនោះទេ។ យ៉ាងណាមិញ ប៉ូលីសបានធ្វើចាប់ខ្លួនបុរសនេះ ដោយសារតែក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៣និងក្ រោយពីសើុបអង្កេតពីប្រវត្ដិរបស់គ្រូបង្រៀន ទើបដឹងថា បុរសនេះធ្លាប់រៀបការ ៤លើករួចមកហើយ ដែលទំនាក់ទំនងទាំង៤លើកនោះ សុទ្ធសឹងតែមានកូន ហើយបុរសនេះដូចគ្នា ក៏តែងតែផ្លាស់ប្ដូរឈ្មោះ និងប្ដូរទីលំនៅ ពីមួយកន្លែងទៅមួយកន្លែង ដូចគ្នាផងដែរ។ ទោះជាយ៉ាងណា ប៉ូលីសនឹងបន្ដឃុំខ្លួនបុរសជាជនសង្ស័យនេះ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ដើម្បីធ្វើការសើុបអង្កេត។
តើពិតជាអាចទៅរួចទេ ដែលបុរសម្នាក់ អាចប្ដូរឈ្មោះ និងទីកន្លែងរស់នៅ ថែមទាំងរៀបការ៤លើកទៀតនោះ និងអះអាងថាខ្លួនជាអ្នកបួសទៀតនោះ?
ប្រពពី
ខ្មែរឡូត