ឃ្លាំងស្តុកក្រណាត់មួយ កន្លែងបាននិងកំពុង ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងហុយទ្រលោម កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១៩ កញ្ញា ២០១៣ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ការឆាបឆេះនេះគេមិនទាន់ ដឹងពីមូលហេតុនៅឡើយ ហើយពេលនេះរថយន្តពន្លត់អគ្គិភ័យ កំពុងធ្វើដំណើរមកអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ។
ប្រភពពី៖ khmerload.com