រាជធានីភ្នំពេញ ៖ ជាធម្មតាទំហំ លិង្គ ដែលឡើងរឹងហើយ ជាមធ្យមមានប្រវែង ១២សង់ទីម៉ែត្រ សម្រាប់ជនជាតិអាស៊ី ហើយប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលមានប្រវែងលិង្គខ្លីជាងនេះ មានន័យថាអ្នកប្រហែលជា មានការ
បារម្ភអំពីការរួមភេទ របស់អ្នកហើយ។ ខណៈដែលវាគឺជាការពិតមួយថា ទំហំលិង្គអាចមានគុណសម្បត្តិរបស់វា មិនត្រឹមតែមានបញ្ហាប្រវែងទេ ចំពោះទំហំទទឹងក៏មានបញ្ហាដែរ។
លើសពីនេះទៅទៀត មនុស្សស្រីក៏មិនពេញចិត្ត ដល់ការរួមភេទដោយ ការសូកបញ្ចូលលិង្គរហូត ប៉ះដល់មាត់ស្បូន របស់ពួកគេដែរដោយសារតែមនុស្សប្រុសនោះ មានលិង្គ វែងពេក។ គ្មាននរណាម្នាក់ ដែលគេចាប់អារម្មណ៍ លើការរួមភេទប្រកបដោយឈឺចាប់ នោះទេ ហើយនោះអាចបញ្ជាក់ បានកាន់តែច្បាស់ថា អ្វីដែលមនុស្សស្រី ត្អូញត្អែរបំផុតនោះ គឺលិង្គមនុស្សប្រុសធំពេក។
ប្រសិនបើអ្នកធ្វើទៅតាម មធ្យោបាយមួយចំនួន របស់ពួកយើងដោយ ផ្តោតទៅលើការបរបោសអង្អែល មុនពេលរួមភេទជាសំខាន់ គួបផ្សំនឹងការសូកបញ្ចូលលិង្គដ៏ត្រឹមត្រូវ ទោះបីជាលិង្គតូច ក៏នៅតែផ្តល់ការសប្បាយ ដល់មនុស្សស្រីបានច្រើន ជាងមនុស្សប្រុសដែលមានលិង្គវែងដែរ។ ការរួមភេទមិនមែនត្រឹមតែ ត្រូវការសូកបញ្ចូលលិង្គនោះទេ វាមានរបៀបរបប រួមភេទច្រើនជាងនេះទៅទៀត ។
មនុស្សប្រុសដែលមានលិង្គតូច គួរតែទទួលបានអត្ថប្រយោជន៍ច្រើននោះគឺ បន្តនូវការបរបោសអង្អែល ឲ្យបានយូររហូតដល់ដៃគូរ របស់យើងឲ្យទទួលបាន សម្រើបគ្រប់គ្រាន់ និងពេញទំហឹង កាលណានាងជិត នឹងទទួលបានចំណុចកំពូល ក្នុងពេលចាប់ផ្តើមសូកបញ្ចូល លិង្គវាកាន់តែងាយស្រួល សម្រាប់នាងទទួលបានចំណុច កំពូលតាមរយៈក្បាច់ រួមភេទ ជាមួយនឹងលិង្គតូចៗ៕