
ប្រទេស ស៊ីរី ៖ ជនសកម្មប្រយុទ្ធអ៊ីស្លាម រាប់សិបនាក់ ដែលស្មោះត្រង់ចំពោះលោក បាសសា អាល់ អាសាដ ប្រធានាធិបតីស៊ីរី ត្រូវបានចាប់ខ្លួន ដោយក្រុមឧទ្ទាមស៊ីរី ដែលកំពុងតែធ្វើសកម្មភាព តស៊ូប្រយុទ្ធដើម្បី ផ្តួលរំលំរបបផ្តាច់ការ ស៊ីរី ហើយត្រូវបានចងអូស យកទៅកាត់ក្បាល នៅទីសាធារណៈ ដោយមានមនុស្សចោមរោមមើល យ៉ាងច្រើនកុះករ
ក្រោលពេលចាប់ខ្លួន ជនសកម្មប្រយុទ្ធម្នាក់នេះ
ត្រូវបាន ចងអូសតាមផ្លូវ នាំទៅកាត់ទោសជាសារណៈ ដោយកាត់ក្បាល នៅចំពោះហ្វូងមនុស្ស ទាំងក្មេងទាំងចាស់ ដែលភាគច្រើនជា កងកម្លាំងនៃក្រុមឧទ្ទាមស៊ីរី។ ក្បាលរបស់ជនសកម្មប្រយុទ្ធម្នាក់នោះ ត្រូវក្រុមឧទ្ទាមលើកបង្ហាញ ឲ្យអ្នកកាសែតថត ដើម្បីផ្ញើសារទៅកាន់ ប្រធានាធិបតីស៊ីរី កុំឲ្យអុងអាត់ខ្លាំងពេក។
បុរសវ័យក្មេងជាច្រើននាក់ បានអង្គុយមើល ជនសកម្មប្រយុទ្ធម្នាក់នេះ ដែលត្រូវបានគេកាត់ក្បាល ដោយដាវ យ៉ាងសាហាវឃោរឃៅ នៅទីប្រជុំ Keferghan ជិតទីក្រុង Aleppo ប្រទេសស៊ីរី ភាគខាងជើង កាលពីថ្ងៃទី៣១ ខែសីហា។ អ្នកកាសែតម្នាក់ ដែលគេមិនប្រាប់ឈ្មោះ ត្រូវបានអនុញ្ញាតចូលទៅមើល ការកាត់ទោសជាសារធារណៈដោយការកាត់ក្បាល ក្នុងចំណោមមនុស្ស ច្រើនកកកុញ។ពួកអ្នកកាត់កនេះ ជាក្រុមឧទ្ទាម ISIS ដែលជាក្រុមមានទំនាក់ទំនង ជាមួយក្រុមអាល់-កៃដា ដែលបានតស៊ូ ប្រឆាំងរបបស៊ីរី របស់លោក បាសសា អាល់ អាសាដ ៕

_____________________
ប្រភពពីវត្តភ្នំ